ឥទ្ធិពលពីកូវីដ-១៩ ធ្វើឲ្យសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន សម្រេចលុបចោលពានខាប់

មាស សុផាណារ៉ុង June 5, 2020


 

ហ្វីលីពីន៖ លោក Mariano Araneta ប្រធានសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន (PFF) បាននិយាយថានឹងមិនមានពានរង្វាន់ខាប់ (ពានកម្រិតទី២ ប្រចាំប្រទេស) Copa Paulino Alcantara ឡើយនៅឆ្នាំនេះទេ។

ជាមួយនឹងលីគបាល់ទាត់ហ្វីលីពីន (PFL) ដែលនឹងត្រូវចាប់ផ្តើមឡើងវិញនៅខែក្រោយ លោក Araneta បាននិយាយថា លីគរដូវកាល២០២០ មានរយៈពេលខ្លី មានន័យថាការប្រកួតប្រជែងខាប់ (ពានកម្រិតទី២ ប្រចាំប្រទេស) នឹងមិនអាចត្រូវបានធ្វើឡើងឡើយ។

សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន រង់ចាំការអនុញ្ញាតិចុងក្រោយពីសំណាក់ក្រុមប្រឹក្សាការប្រកួត និងការកម្សាន្តរបស់ហ្វីលីពីន (GAB) និងក្រុមការងារអន្តរទីភ្នាក់ងារ (IATF) សម្រាប់លីគកំពូល ដើម្បីអាចចាប់ផ្តើមឡើងវិញ។

លោក Araneta បានមានប្រសាសន៍ថា៖ «យើងនឹងជំរុញតាមរយៈការប្រកួតលីគកំពូលហ្វីលីពីន (PFL) ប្រសិនបើពួកគេអនុញ្ញាតិ ប៉ុន្តែជាមួយនឹងការប្រកួតខ្លី ខ្ញុំមិនគិតថាយើងអាចមានការប្រកួត Copa Alcantara ទេ។»

ពានរង្វាន់ Copa Paulino Alcantara ដែលជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជាតិ ត្រូវបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ២០១៨។

ចំពោះលីគកំពូលហ្វីលីពីន វិញត្រូវបានគេបង្ហើបឲ្យដឹងថា គ្រោងនឹងចាប់ផ្ដើមឡើងវិញនៅពាក់កណ្ដាលខែកក្កដា ប្រសិនបើគ្មានករណីកូវីដ-១៩ លើកីឡាករ បុគ្គលិកក្លិប និងមន្ត្រីទាំងក្លិប និងអ្នករៀបចំការប្រកួត ក្នុងចន្លោះពេល ៣សប្ដាហ៍នឺការអនុញ្ញាតឲ្យហ្វឹកហាត់ជាថ្មី នោះលីគអាចដំណើរការបាន ពោលគឺអាចនឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែកក្កដា៕

 

ប្រភព៖ aseanfootball.org

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់