លីគបាល់ទាត់ម៉ាឡេស៊ី អាចនឹងត្រូវលុបចោល សម្រាប់រដូវកាល២០២០ នេះ

មាស សុផាណារ៉ុង April 27, 2020


 

ម៉ាឡេស៊ី៖ សារព័ត៌មានម៉ាឡេស៊ី nst.com.my បានចេញផ្សាយថា លីគបាល់ទាត់ម៉ាឡេស៊ី (M-League) អាចនឹងត្រូវលុបចោល សម្រាប់រដូវកាល២០២០ នេះ បន្ទាប់ពីរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសរបស់ខ្លួន។

គេបានលើកឡើងថា លោកទេសរដ្ឋមន្រ្តី Datuk Seri Ismail Sabri Yaakob បាននិយាយថានីតិវិធីរួមបច្ចុប្បន្នកម្ម (SOP) កំពុងត្រូវបានព្រាងដោយក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលនៃរោគរាតត្បាតកូវីដ១៩ Covid-19 ហើយបាល់ទាត់ក៏នឹងមិនត្រូវបានលើកលែងផងដែរ។

ទោះយ៉ាងណា សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) និងក្រុមហ៊ុនលីគបាល់ទាត់ម៉ាឡេស៊ី (MFL) កំពុងធ្វើការប្រកបដោយសុវត្ថិភាព ហើយនឹងចេញសេចក្តីថ្លែងការណ៍ភ្លាម បន្ទាប់ពីទទួលបានការប្រកាសផ្លូវការពីរដ្ឋាភិបាល។

ការប្រកាសរបស់ Ismail ធ្វើឡើងតែ ២៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពី FAM បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថាពួកគេបានស្នើសុំដំបូន្មានពី ក្រុមប្រឹក្សាសន្តិសុខជាតិ និងក្រសួងសុខាភិបាល អំពីនីតិវិធីរួមបច្ចុប្បន្នកម្ម ដែលគួរតែចាប់ផ្តើមការប្រកួតលីគឡើងវិញ។

អនុប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) លោក Datuk Yusoff Mahadi បាននិយាយថា ស្ថាប័នជាតិមិនមានការភ្ញាក់ផ្អើលទេចំពោះការប្រកាសរបស់ Ismail ព្រោះថាជំងឺរាតត្បាត Covid-19 គឺជាបញ្ហាធ្ងន់ធ្ងរ។

លោក Yusoff បានមានលើកលើងថា៖ «ទោះយ៉ាងណាយើងកំពុងរង់ចាំការប្រកាសផ្លូវការពីរដ្ឋាភិបាល។ វាប្រហែលជានៅប៉ុន្មានថ្ងៃខាងមុខទៀត។ ប៉ុន្តែយើងបានត្រៀមខ្លួនរួចរាល់ហើយនឹងដំណើរការទៅតាមកាលៈទេសៈ។ ករណីអាក្រក់បំផុតគឺត្រូវលុបចោលលីគ (M-League)។» លោក Ismail បានចង្អុលបង្ហាញនីតិវិធីរួមបច្ចុប្បន្នកម្ម គឺស្ថិតនៅក្រោមបទបញ្ជានៃការធ្វើដំណើរដោយសេរី (MCO) ហាមឃាត់រាល់ការប្រមូលផ្តុំ។

គួរបញ្ជាក់ថាលីគបាល់ទាត់ម៉ាឡេស៊ី (M-League) គ្រប់កម្រិតទាំងអស់ ត្រូវបានផ្អាកនៅថ្ងៃទី១៣ ខែមីនា។ ទោះជាយ៉ាងណាក៏ដោយ FAM និង MFL សង្ឃឹមថានឹងបន្តរដូវកាលនេះ ព្រោះត្រូវគោរពកាតព្វកិច្ចរបស់ម្ចាស់ឧបត្ថម្ភ៕

 

ប្រភព៖ news straits times

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់