កីឡាករលេងនៅលីគម៉ាឡេស៊ី សង្ឃឹមថាលីគនឹងមិនលុបចោលដោយសារការរាតត្បាតកូវីដ១៩

មាស សុផាណារ៉ុង April 21, 2020


 

ម៉ាឡេស៊ី៖ កីឡាកររបស់ក្លឹប SELANGOR ឈ្មោះ Khyril Muhymeen Zambri សង្ឃឹមថាលីគកំពូលម៉ាឡេស៊ី នឹងមិនត្រូវលុបចោលដោយសារការរីករាលដាលនៃជំងឺកូវីដ Covid-19 នោះទេ។

រដូវកាល ២០២០ នៃលីគកំពូលម៉ាឡេស៊ី កំពុងប្រឈមដល់រឿងដ៏ធ្ងន់ធ្ងរ ដែលអាចឈានដល់ការលុបចោលបន្ទាប់ពីមានរបាយការណ៍ថាក្រសួងសុខាភិបាល អាចពង្រីកបទបញ្ជាគ្រប់គ្រងការធ្វើដំណើរ (MCO) ឬមិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំគ្នារយៈពេល ៦ខែ។

កីឡាករវ័យ ៣២ឆ្នាំរូបនេះបាននិយាយកាលពីម្សិលមិញថា៖ «ប្រសិនបើ M-League ត្រូវបានលុបចោលនោះវានឹងក្លាយជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់កីឡាករជាច្រើន ព្រោះនេះមិនធ្លាប់មានពីមុនមក។ វានឹងជះឥទ្ធិពលដល់កីឡាករ គ្រូបង្វឹក និងបុគ្គលិកក្រុម។ ខ្ញុំពិតជាសង្ឃឹមថាលីកនឹងមិនត្រូវបានលុបចោលនោះទេ។»

គួរបញ្ជាក់ថា ដោយសារវិបត្តិនៃជំងឺកូវីដ១៩ លីគកំពូលម៉ាឡេស៊ី បានផ្អាកតាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ដោយនៅមិនទាន់កំណត់ថ្ងៃវិលត្រលប់មកវិញនៅឡើយ ខណៈមានការពិភាក្សាថា អាចត្រលប់មកវិញកាលបរិច្ឆេទ ៣ផ្សេងពីគ្នា រវាង ថ្ងៃទី០១ ខែឧសភា, ថ្ងៃទី០១ ខែមិថុនា ឬក៏ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០៕

 

ប្រភព៖ news straits times

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់