ក្រុមការងារ ខេមស្ប៉ត សូមក្រាបថ្វាយព្រះពរ និងជូនពរក្នុងឱកាសឆ្នាំថ្មីសកល២០២០

នូ មករា January 1, 2020


ក្នុងឱកាសឆ្នាំថ្មីសកល២០២០នេះ ទូលបង្គំខ្ញុំម្ចាស់ ជាថ្នាក់ដឹកនាំ បុគ្គលិក ក៏ដូចជាក្រុមការងារនៃគេហទំព័រព័ត៌មានកីឡាខេមស្ប៉ត-CAMSPORTS សូមក្រាបបង្គំថ្វាយព្រះពរបវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គទាំងទ្វេប្រកបដោយព្រះសុខភាពបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវៀងវៃ ព្រះជន្មាយុយឺនយូរដើម្បីគង់នៅជាម្លប់នៃប្រជាជាតិកម្ពុជាជាអង្វែងរៀងទៅ។

ទន្ទឹមនឹងនេះ យើងខ្ញុំ សូមគោរពជូនពរ សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ក្រសួង ស្ថាប័នយុត្តាធិការ មន្ទីរ រាជធានី ខេត្ត ក្រុង និងមូលដ្ឋានដែនដីនៅទូទាំងប្រទេស សូមប្រកបដោយកម្លាំងពលំមាំមួន បញ្ញាញាណវៀងវៃ និងជោគជ័យគ្រប់ភារកិច្ចដើម្បីបន្តរួមចំណែកដឹកនាំព្រមទាំងបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងសុខសន្តិភាព។

យើងខ្ញុំ សូមគោរពជូនពរ ថ្នាក់ដឹកនាំវិស័យកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីគ្រប់ៗរូបសូមប្រកបដោយសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួនដើម្បីពង្រឹង និងរួមចំណែកដណ្តើមជ័យជម្នះថ្មីៗបន្ថែមទៀតនាឆ្នាំ២០២០នេះ ទាំងក្នុងការប្រកួតកម្រិតជាតិ កម្រិតតំបន់អាសុីអាគ្នេយ៍ កម្រិតទ្វីបអាសុី និងកម្រិតពិភពលោកដើម្បីលើកតម្កើងកិត្យានុភាពជាតិមាតុភូមិកម្ពុជា។

ជាមួយគ្នានេះ យើងខ្ញុំ សូមជូនពរ ប្រជាជនកម្ពុជាពិសេសប្រិយមិត្តអ្នកអានដែលតែងតែនិយមគាំទ្រគេហទំព័រព័ត៌មានកីឡាខេមស្ប៉ត-CAMSPORTS សូមប្រកបដោយសុភមង្គល សុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន បញ្ញាញាណវៀងវៃ និងជោគជ័យគ្រប់ភារកិច្ច។ យើងខ្ញុំ សូមប្តេជ្ញាថា សម្រាប់ឆ្នាំ២០២០នេះ ក្រុមការងា ខេមស្ប៉ត នឹងខិតខំព្យាយាមរិះរកនូវមាតិការថ្មីៗថែមទៀតដើម្បីនាំមកជូនលោកអ្នកនូវបណ្តាព័ត៌មានកីឡាជាតិ និងអន្តរជាតិដ៏សម្បូរបែប និងគួរជាទីទុកចិត្ត។

រីករាយឆ្នាំថ្មី! ឆ្នាំថ្មីជោគជ័យថ្មី!

មតិយោបល់