World Cup៖ លទ្ធផលសរុប ពូលទាំង៨ ត្រឹមប្រកួតទី៥ មាន ៤ប្រទេសធ្លាក់ពីកម្មវិធីចេញជាផ្លូវការ

មាស សុផាណារ៉ុង November 20, 2019


 

អាស៊ី៖ ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ក្នុងជំនួបទី៥ បានបញ្ចប់ហើយកាលពីយប់មិញ ដោយមានទាំងលទ្ធផល ឈ្នះ ចាញ់ និងស្មើ។

សម្រាប់ជំនួបទី៥ មានការប្រកួតចំនួន ១៦គូ ស្មើនឹង ៨ពូលផ្សេងពីគ្នាពីពូល A ដល់ពូល H ហើយជាលទ្ធផលមានឈ្នះ ចាញ់ ១២គូ និងស្មើ ៤គូ និងជាពិសេស បានឃើញ ៤ប្រទេសដែលជ្រុះចេញពីកម្មវិធីជាផ្លូវការផងដែរ។

លទ្ធផលពីការប្រកួតដទៃទៀតនៅក្នុងវគ្គជម្រុះប្រចាំទ្វីបអាស៊ី រួមមានដូចជា៖

មានលទ្ធផលបែបនេះ បាននាំឲ្យប្រទេសចំនួន ៤ត្រូវបានធ្លាក់ចេញពីកម្មវិធីមុនគេ និងមិនអាចសូម្បីតែឱកាសឈរជាក្រុមលេខ២ ល្អ បានថែមទៀត ពោលគឺ ពូល A កោះហ្គោម, ពូល B កោះឆាយនីសតៃប៊ិ, ពូល G ឥណ្ឌូនេស៊ី និងពូល H ស្រីលង្ការ ដែលទាំង ៤ក្រុមនេះរកមិនបានសូម្បីតែ ១ពិន្ទុពីការប្រកួតចំនួន ៥លើកកន្លងមក។

ដោយឡែកចំពោះក្រុមដូចជា ពូល B នេប៉ាល, ពូល C កម្ពុជា, ពូល E អាហ្វហ្គានីស្ថាន ឥណ្ឌា និងបង់ក្លាដេស គឺសុទ្ធតែមិនអាចឈរជាក្រុមលេខ១ ក្នុងពូលបានឡើយ ប៉ុន្តែនៅអាចមានឱកាសឈរជាក្រុមលេខ២ ល្អ ដែលកំណត់យក ៥ក្រុមពីពូលទាំង ៨នេះ។

ខាងក្រោមគឺជាតារាងចំណាត់ថ្នាក់សរុប៖

 

រូបភាព៖ the-afc.com

អត្ថបទ៖ ណារ៉ុង

មតិយោបល់