Frank Lampard ក្លាយជាអ្នកចាត់ការទូទៅតោខៀវ Chelsea ជាផ្លូវការ

មាស សុផាណារ៉ុង July 4, 2019


 

អង់គ្លេស៖ អតីតវីរៈបុរសរបស់ក្រុមតោខៀវ Chlesea លោក Frank Lampard​ ទីបំផុតបានក្លាយជាដ​អ្នក​ចាត់​ការ​របស់ក្រុមនេះជាផ្លូវការហើយ ដោយនឹងចុះ​កិច្ចសន្យាយៈពេល​ ៣​ឆ្នាំ​។ នេះបើយោងតាមការប្រកាសដោយក្លឹបផ្ទាល់។

Lampard ដែលមានវ័យ៤១ឆ្នាំ បានចាកចេញពីក្រុម Derby County ដើម្បីមកដឹកនាំក្លឹបដែលរូបគេបានចំណាយពេល ១៣ឆ្នាំជាកីឡាករ។ រូបគេចូលមកជំនួសតំណែង លោក Maurizio Sarri ដែលបានចាកចេញពីកីឡដ្ឋាន Stamford Bridge កាលពីខែមិថុនា ទៅដឹកនាំក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus។

អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានបង្ហាញខ្លួនចំនួន ៦៤៨លើក ជាមួយ Chelsea និងបានឈ្នះពានរង្វាន់ធំៗ ចំនួន១១ ជាមួយក្លឹប។

ក្រោយចូលមកដឹកនាំ Lampard បាននិយាយថា៖ «ខ្ញុំពិតជាមានមោទនភាពក្រៃលែងដែលបានត្រលប់មក Chelsea ជាគ្រូបង្វឹកថ្មី។ គ្រប់គ្នាដឹងពីសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះក្លឹបនេះ និងប្រវត្តិរបស់ក្លឹបដែលយើងបានចែករំលែកទាំងអស់គ្នា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការផ្តោតអារម្មណ៍តែមួយគត់របស់ខ្ញុំគឺ ស្ថិតនៅលើការងារដែលមាននៅក្នុងដៃ និងការរៀបចំក្រុមសម្រាប់រដូវកាលខាងមុខ។ ខ្ញុំមកទីនេះដើម្បីធ្វើការធ្ងន់ នាំមកនូវភាពជោគជ័យបន្ថែមទៀតដល់ក្លឹប ហើយខ្ញុំមិនអាចរង់ចាំដើម្បីចាប់ផ្តើមបាននៅទេ។»

រូបគេចូលកាន់តំណែងជាមួយ Chelsea នៅក្រោមការហាមឃាត់ការផ្ទេរកីឡាករ ពីររដូវកាល ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ខណៈដែលដែលក្លឹបកំពុងប្តឹងតវ៉ានៅ តុលាការអាជ្ញាកណ្តាលកីឡា ( Court of Arbitration for Sport )៕

 

ប្រភព៖ BBC 

រូបភាព៖ chelseafc.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់