ប៉េរូ ទម្លាក់ក្រុមការពារតំណែងជើងឯក ឈីលី ឡើងទៅជួបប្រេស៊ីល វគ្គផ្ដាច់ព្រ័ត្រ Copa America

មាស សុផាណារ៉ុង July 4, 2019


 

ប្រេស៊ីល៖ ក្រុម​ជម្រើស​ជាតិ​ប៉េរូ បានធ្វើមានការភ្ញាក់ផ្អើលនៅ​ក្នុង​វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ​ពាន Copa America ដោយ​បាន​ទម្លាក់​ក្រុមការពារតំណែងជើងឯក​​ ឈីលី ដោយលទ្ធផល ៣-០ នៅព្រឹកថ្ងៃទី០៤ កក្កដា នេះ។

កីឡាករ ប៉េរូ​ ៣រូបបានរក​បាន​គ្រាប់​ជួយឲ្យក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្ររួមមាន កីឡាករ Edison Flores នាទី​ទី​២១ មុននឹងកីឡាករ Yoshimar Yotun រកគ្រាប់ទី២ នៅ ១៧​នាទី​បន្ទាប់ និងចុងក្រោយនៅនាទី ៩០​បូក ប៉េរូ​បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ Jose Paolo Guerrero  ស្របពេល ឈីលី​ ដែលទទួល​បាន​បាល់​ពិន័យ ១១ម៉ែត្រ​ចុងម៉ោង ​តែមិនអាចធ្វើបានសម្រេចទៀតដោយ​​កីឡាករ Eduardo Vargas។

ដូច្នេះជ័យជម្នះនេះ បានធ្វើឲ្យ ប៉េរូ​ ត្រូវ​ឡើង​ទៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ​ជួបជាមួយ​ម្ចាស់​ផ្ទះ​ប្រេស៊ីល នៅ​ថ្ងៃ​ទី០៧ ខែកក្កដា ខាងមុខនេះ វេលាម៉ោង​ ៣​រំលង​អាធ្រាត្រ៕ ​

ទស្សនាវីដេអូហាយឡាយ៖

 

រូបភាព៖ Copa América

អត្ថបទ៖ ណារ៉ុង

មតិយោបល់