Messi ចោទប្រកាន់អាជ្ញាកណ្ដាលជាមូលហេតុនាំឲ្យអាហ្សង់ទីន ចាញ់ ប្រេស៊ីល

មាស សុផាណារ៉ុង July 3, 2019


 

ប្រេស៊ីល៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន ជាថ្មីម្តងទៀតបានធ្លាក់ចេញពី ​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Copa America ក្រោយចាញ់ប្រេស៊ីល ដោយលទ្ធផល ២ទល់០ កាលពីយប់មិញ។

ការ​ប្រកួត​ដែល​បញ្ចប់​ទៅនៅព្រឹកថ្ងៃទី០៣ នេះ​ នៅ​វគ្គ​ទី​មួយ​ម្ចាស់​ផ្ទះ​បាន​នាំ​មុខ​ ១​គ្រាប់​មុន​បានរកគ្រាប់​បញ្ចូល​ទី​ដោយ​ Gabriel Jesus នៅ​នាទី​១៩​ រួច​បន្ត​រក​បាន​ ១​គ្រាប់​ទៀត​នៅ​វគ្គ​ទី​២ ​ដោយ​ ខ្សែ​ប្រយុទ្ធ ​​Roberto Firmino នៅ​នាទី​៨១​។ យ៉ាងណានៅក្រោយចប់ការប្រកួតកីឡាករនាំលេងក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ចោទប្រកាន់អាជ្ញាកណ្ដាលគឺជាមូលហេតុនាំឲ្យអាហ្សង់ទីន ចាញ់ ប្រេស៊ីល។

«ពួកគេមិនល្អជាងយើងប៉ុន្មានទេ ពួកគេទាត់បញ្ចូលទីលឿន ហើយគ្រាប់ទី២ គឺដោយសារតែការមិនផ្ដល់ពិន័យ១១ម៉ែត្រ ( កើតចេញពី Aguero )។ ពួកគេ ( មន្ត្រីអាជ្ញាកណ្ដាល ) បានកត់សម្គាល់កំហុសដូចឡប់ ហើយពួយគេមិនសូម្បីតែពិនិត្យ VAR វាជារឿងដែលមិនគួរឲ្យជឿ»។ Messi បាននិយាយ។

យ៉ាងណាក៏ដោយមានយោបល់ក្នុងការប្រកួត៖ «វាបានកើតឡើងស្ទើរតែទាំងស្រុងនៅក្នុងការប្រកួតនេះ។ ពួកគេបានសម្រេចចិត្តយ៉ាងលម្អៀងទៅកាន់ពួកគេ [ប្រេស៊ីល] ហើយបែបនេះ វាបំផ្លាញការប្រកួតរបស់យើង។» 

ជ័យជម្នះរបស់ ប្រេស៊ីល ពេលនេះធ្វើកំពុងរង់ចាំអ្នកឈ្នះរវាង ឈីលី និង ប៉េរូ ដែលនឹងប្រកួតគ្នានៅព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងកម្ពុជា) ស្អែកនេះ ស្របពេលដែលអាហ្សង់ទីន ក៏នៅមានឱកាសប្រជែងយកលេខ៣ ផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

 

ប្រភព៖ goal.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់