Hanoi FC បានកៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រពាន AFC Cup វគ្គជម្រុះប្រចាំតំបន់អាស៊ាន

មាស សុផាណារ៉ុង June 26, 2019


 

វៀតណាម៖ ក្រុមរួមពូលជាមួយ ក្លឹបបាល់ទាត់ដំណាងកម្ពុជា ណាហ្គាវើលដ៍ ក្នុងឆ្នាំ២០១៩ លើពានរង្វាន់អន្តរជាតិកម្រិតទី២ ប្រចាំទ្វីបអាស៊ី ( AFC Cup 2019 ) ក្រុមមកពីវៀតណាម Hanoi FC បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ដដែលនេះ សម្រាប់វគ្គជម្រុះប្រចាំតំបន់អាស៊ាន។

ក្រុមកំពូលតារាងប្រចាំពូល F ជាមួយណាហ្គាវើលដ៍ អាចឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រនេះ គឺបន្ទាប់ពីបានយកឈ្នះក្រុមរបស់ហ្វីលីពីន Ceres Negros ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយនឹងលទ្ធផលសរុបទាំង ២ជើង ៣ទល់២ ( ពលោគឺជើងទី១ ស្មើគ្នា ១ទល់១ ជើងទី២ Hanoi FC ឈ្នះ ២ទល់១ )។

Hanoi FC នៅសល់ពាក់កណ្ដាលផ្លូវទៀតដើម្បីអាចឡើងទៅវគ្គបន្ត ដោយត្រូវអង្គុយរង់ចាំការឈ្នះក្រុមអាស៊ាន ២ទៀតនៅយប់នេះ រវាង Becamex Binh Duong របស់វៀតណាម និង PSM Makassar របស់ឥណ្ឌូនេស៊ី។ ក្រុមដែលឈ្នះ នឹងឡើងទៅជួប Hanoi FC ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដើម្បីដណ្ដើមកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្តទៀត ពោលគឺក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួមតំបន់ ( Inter-zone play-off semi-finals ) ដែលមាន ក្រុមមកពីតំបន់អាស៊ីខាងកើត, កណ្ដាល, ខាងត្បូង និងអាស៊ីអាគ្នេយ៍ ប្រជែងគ្នា មុននឹងបន្តទៅដល់វគ្គផ្ដាច់ព្រ័ត្រ ចុងក្រោយគេ ដែលត្រូវប៉ះក្រុមមកពីអាស៊ីខាងលិច។

 

ចាំបានថា Hanoi FC នៅក្នុងពូល F ជាមួយណាហ្គាវើលដ៍ បានក្លាយជាក្រុមកំពូលតារាងប្រចាំពូល ក្នុងនោះប្រកួត ៦ដង ឈ្នះ៤ ស្មើ១ និងចាញ់១ ក្នុងចំណោម ៤ប្រកួតឈ្នះ ២ប្រកួតគឺយកឈ្នះណាហ្គវើលដ៍ ជើងទី១ ១០ទល់០ និងជើងទី២ បន្តឈ្នះ ៥ទល់១។

ឈរជាក្រុមកំពូលតារាងប្រចាំពូល Hanoi FC ក៏រួមជាមួយក្រុមលេខ១ ប្រចាំពូល ៣ផ្សេងទៀត រួមមាន Ceres Negros ( ហ្វីលីពីន ) PSM Makassar ( ឥណ្ឌូនេស៊ី ) និង Becamex Binh Duong របស់វៀតណាម ជាក្រុមលេខ២ ល្អមានពិន្ទុខ្ពស់ជាងគេបើធៀបទៅនឹង ៣ពូលផ្សេងទៀត៕

 

រូបភាព៖ AFC Cup

អត្ថបទ៖ ណារ៉ុង

មតិយោបល់