Premier League ថ្ងៃប្រកួតបើករដូវកាល Man Utd ប៉ះ Chelsea

មាស សុផាណារ៉ុង June 13, 2019


 

អង់គ្លេស៖ កម្មវិធីប្រកួតរដូវកាលថ្មីនៃក្របលីគកំពូលអង់គ្លេស បានចេញជាផ្លូវការហើយនៅថ្ងៃនេះ ដោយថ្ងៃប្រកួតបើករដូវកាល Manchester United ប៉ះ Chelsea។

កាលវិភាគរដូវកាលថ្មីបានបង្ហាញថា ការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ តទៅ ដោយគូដំបូងគេក្រុមជើងឯករង Liverpool នឹងបើកទ្វារកីឡដ្ឋាន anfield ទទួលក្រុមចំណូលថ្មី Norwich ខណៈក្រុមការពារដំណែងជើងឯក Manchester City ត្រូវប្រកួតជាមួយម្ចាស់ផ្ទះ West Ham United នៅថ្ងៃបន្ទាប់។

គូដែលចាប់អារម្មណ៍ជាងគេសម្រាប់ជំនួបបើករដូវកាល គឺជាការជួបគ្នារវាង ក្រុមបិសាចក្រហម Manchester United ត្រូវជួបជាមួយក្រុមតោខៀវ Chelsea នៅថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩។

កម្មវិធីសម្រាប់សប្ដាហ៍ដំបូង៖

សូមបញ្ជាក់ថា ការប្រកួតក្របលីគកំពូលអង់គ្លេស ដែលមានក្រុមចំនួន ២០ប្រកួតនេះ គឺគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។ ក្រុមដែលត្រូវការពារតំណែងជើងឯកគឺ ក្រុមមេឃខៀវ Manchester City ស្របពេលដែលក្រុមថ្មីដែលឡើងមកពីលីគលំដាប់ទី២ គឺ Norwich City, Sheffiel United និង Aston Villa៕

 

រូបភាព៖ Premier League

អត្ថបទ៖ ណារ៉ុង

មតិយោបល់