តារាឆ្នើមរបស់ថៃ Messi Jay ចេញមកសុំទោសអ្នកគាំទ្រវៀតណាម ក្រោយបង្ហោះសារផ្លែផ្កាកីឡាករវៀតណាម

មាស សុផាណារ៉ុង June 7, 2019


 

ថៃ៖ ខ្សែបម្រើឆ្នើមប្រចាំក្រុមដំរីសឹកថៃ Chanathip Songkrasin បានចេញមុខមកសុំទោសអ្នកគាំទ្រវៀតណាម ដោយបានសរសេរសារជាភាសាវៀតណាម ដើម្បីសម្ដែងនូវការសុំទោសដល់កីឡាករវៀតណាម ដែលខ្លួនបានប្រើពាក្យផ្លែផ្កាទៅលើខ្សែការពារ Doan Van Hau កាលពីជំនួបរវាងថៃ ជាមួយ វៀតណាម ក្នុងពាន King’s Cup របស់ថៃ កាលពីពេលថ្មីៗនេះ។

កាលពីថ្ងៃទី០៥ ខែមិថុនា ពោលគឺនៅក្រោយការប្រកួតដែលមានការប៉ះទង្គិចគ្នាខ្លាំងនោះ បានបន្សល់ទុកនូវរូបភាពដែលមានការប៉ះទង្គិចគ្នាផងដែរ ខណៈកីឡាករមានឈ្មោះហៅក្រៅថា Messi Jay រូបនេះបានបង្ហោះជាពាក្យនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ថា «Hit on the head. Haha» ដែលមានន័យថា «វាយចំក្បាល» និងសើចក្នុងន័យចំអក ដូចទៅនឹងរូបដែលមិត្តរួមសញ្ជាតិ Thitiphan បានយកដៃវាយចំក្បាលរបស់ខ្សែការពារឆ្វេងរបស់វៀតណាម Doan Van Hau ពិតមែន។

ក្រោយបង្ហោះសារបែបនេះភ្លាម អ្នកគាំទ្រវៀតណាម ជាពិសេសបានសម្ដែងការខឹងសម្បារជាខ្លាំងចំពោះអត្ថន័យនៃការបង្ហោះសារបែបនេះ ដ្បិតរូបគេជាកីឡាករដែលត្រូវបានគេចាត់ទុកថាជាគំរូនៃបាល់ទាត់ទាំងក្នុងប្រទេសថៃ និងក្នុងតំបន់អាស៊ីអាគ្នេយ៍។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកទៀត Chanathip Songkrasin ក៏បានលុបចោលនូវសារនោះវិញ ហើយបានបង្ហោះសារថ្មីមួយទៀតក្នុងន័យសម្ដែងការសោកស្ដាយ និងទទួលស្គាល់កំហុសរបស់ខ្លួនឯងផងដែរ ដោយសរសេរជាភាសាអង់គ្លេស ដោយចង់ឲ្យបញ្ឈប់ជម្លោះរវាងគ្នាទៅវិញទៅមក ដើម្បីរួមគ្នាបាល់ទាត់ក្នុងតំបន់អាស៊ីអាគ្នេយ៍។

បានបកប្រែជាភាសាអង់គ្លេសដូចខាងក្រោម៖

គួរដឹងដែរថា កីឡាករវ័យ ២៥ឆ្នាំរូបនេះមិនបានចូលរួមប្រកួតក្នុងពានរង្វាន់ King’s Cup នេះឡើយដោយសារតែបញ្ហារបួសដែលត្រូវការការព្យាបាលរយៈពេលវែង ពោលគឺរងរបួសសាច់ដុំនៅជើងផ្នែកខាងឆ្វេង នៅអំឡុងពេលហ្វឹកហាត់ជាមួយក្លឹបដែលខ្លួនកំពុងប្រកបអាជីពជាមួយនៅលីគកំពូលជប៉ុន Consadole Sapporo។

ដោយឡែកនិយាយពីលទ្ធផល រវាងក្រុមទាំងពីរវិញបានបញ្ចប់ទៅដោយ វៀតណាម យកឈ្នះ ថៃ ០ទល់១ និងទទួលបានកៅអីទៅវគ្គផ្ដាច់ព្រ័ត្រពានដដែលនេះផងដែរ៕

 

 

ប្រភព៖ foxsportsasia

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់