PSG បើកសម្ពោធសាលាបាល់ទាត់ទី២ របស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅថៃ

មាស សុផាណារ៉ុង May 29, 2019


 

ថៃ៖ យោងតាមវេបសាយផ្លូវការរបស់ក្លឹបបាល់ទាត់ដែលជាម្ចាស់ជើងឯកលីគកំពូលបារាំង រដូវកាល២០១៩ Paris Saint-Germain នឹងបើកសម្ពោធសាលាបាល់ទាត់ដំបូងបង្អស់របស់ខ្លួន នៅប្រទេសថៃ ក្នុងភាពជាដៃគូជាមួយ Asian Football Development។

គម្រោងនេះមានគោលបំណងដើម្បីស្វាគមន៍យុវជនថៃក្មេងៗ ជាងមួយពាន់នាក់ ពីចន្លោះអាយុ៥ឆ្នាំ ដល់១៦ឆ្នាំ ចាប់ពីរដូវកាលដំបូងនេះតទៅ។ នៅខែកក្កដា ផងដែរ យុវជនថៃក្មេងៗ នឹងអាចចូលរួមវគ្គហ្វឹកហាត់នៅរដូវក្ដៅ ដែលបង្កើតឡើងដោយថ្នាលរបស់ក្លឹប ( PSG Academy ) នៅទីក្រុង Bangkok, Phuket, Hua Hin និង Koh Samui។

ដោយឡែកចាប់ពីខែកញ្ញា ឆ្នាំ២០១៩ សាលាថ្នាលបាល់ទាត់របស់ Paris Saint-Germain នឹងបង្កើតជាអចិន្រ្តៃយ៍ ដោយផ្តល់នូវការបណ្តុះបណ្តាលពេញមួយឆ្នាំនៅតាមទីក្រុងទាំងបួននេះ ហើយអាចនឹងត្រូវបន្ថែមសាលាទី៥ នៅ Pattaya ផងដែរ

គួរដឹងដែរថា ណេះគឺជាសាលាបាល់ទាត់ទី២ ហើយដែលក្លឹបកំពូលរបស់បារាំងមួយនេះ បង្កើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់បានបង្កើតដំបូងគេនៅប្រទេសឥណ្ឌូនេស៊ី៕

 

ប្រភព និងរូបភាព៖ psg

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់