ជួយ Man City ឈ្នះ Premier League លើកនេះ Pep ថាជាការឈ្នះតានតឹងបំផុត​ក្នុងអាជីព​របស់​លោក

មាស សុផាណារ៉ុង May 13, 2019


 

អង់គ្លេស៖ ក្រុមមេឃខៀវ​ Manchester City ​បាន​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​អង់គ្លេសជាផ្លូវការ​ កាលពីយប់មិញ ​បន្ទាប់សប្ដាហ៍ចុងក្រោយបានយក​ឈ្នះ​ក្រុម Brighton ដោយលទ្ធផល ​៤-១ ​​ស្រប​ពេលដែល Liverpool ​បាន​ត្រឹម​ខក​ចិត្ត​ប៉ុណ្ណោះ​ទោះ​ជា​ឈ្នះ​គូ​ប្រកួត​ដូច​គ្នា​ក៏​ដោយ។

យ៉ាងណាមិញនៅក្រោយជ័យក្រុមឲ្យលើកពានជាលើកទី២ ជាប់ៗគ្នា លោក លោក Pep Guardiola អ្នកចាត់ការ Manchester City បាននិយាយថា ការឈ្នះជើងឯក Premier League លើកនេះពិតជាតានតឹងបំផុតក្នុងអាជីពរបស់លោក។

Man City បានព្យាយាមវាយបកតាមពីក្រោយ ម្ចាស់ផ្ទះ Brighton ដែលបាននាំមុខមុនគួរឲ្យភ្ញាក់ផ្អើល ជាមួយនឹងលទ្ធផល ១ទល់៤ ហើយឈ្នះតែ ១ពិន្ទុប៉ុណ្ណោះជាមួយក្រុមលេខ២ ហង្សក្រហម Liverpool។ លោក Pep បាននិយាយយ៉ាងដូច្នេះថា៖ «ដើម្បីឈ្នះជើងឯកយើងត្រូវការ ឈ្នះ១៤ប្រកួតជាប់ៗគ្នា។ នេះគឺជាការប្រជែងពានដែលពិបាកជាងគេក្នុងអាជីពរបស់ខ្ញុំ។»

លោកបានអរគុណដល់ Liverpool ផងដែរ ដែលជម្រុញឲ្យក្រុមរបស់លោកមានប្រឹងប្រែង ពីអ្វីដែលក្រុមនេះបានដាក់សម្ពាធកាលពីរដូវកាលមុន។ លោករំពឹងថានឹងធ្វើបានល្អបន្តទៀតនៅរដូវកាលក្រោយ ដើម្បីឈ្នះជាលើកទី៣ ជាប់ៗគ្នា បំបែកកំណត់ត្រារបស់ Manchester United ដែលធ្លាប់ឈ្នះ ៣លើកជាប់ៗគ្នា ចំនួន២ដង ( លើកទី១ ១៩៩៨-៩៩​, ១៩៩៩-២០០០ និង២០០០-០១ ) ( លើកទី២ ២០០៦-០៧, ២០០៧​-០៨ និង២០០៨​-០៩ )៕

 

ប្រភព៖ BBC

រូបភាព៖ Premier League / Manchester City

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់