Liverpool វាយបកយកឈ្នះ Barcelona ៤ទល់០ បានយ៉ាងអស្ចារ្យដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ

មាស សុផាណារ៉ុង May 8, 2019


 

អង់គ្លេស៖ ក្រុមហង្សក្រហម Liverpool បានបង្ហាញភាពខ្លាំងរបស់ខ្លួនស្ទើរមិនគួរឲ្យជឿបានយ៉ាងល្អអស្ចារ្យ បន្ទាប់រកបាន៤គ្រាប់ ដូចបំណងក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League ទល់នឹង Barcelona យប់មិញនេះ។

ខ្សែប្រយុទ្ធដែលគេចាត់ទុកថាជាជំនួស Divock Origi មិនបានធ្វើឲ្យអ្នកគាំទ្រដូចជា លោក Klopp ខកចិត្តឡើយ ដោយបានបើកការនាំមុខមុនឲ្យហង្សក្រហម នៅនាទីទី៧ ហើយរក្សាលទ្ធផល ១ទល់០ ត្រឹមវគ្គទី១។

ចូលដល់វគ្គទី២ កីឡាករបម្រុង Georginio Wijnaldum ដែលត្រូវបានប្ដូរចូលក្នុងវគ្គទី២ រកបាន២គ្រាប់ម្នាក់ឯងក្នុងនាទី៥៤ និងនាទី៥៦ ដែលធ្វើឱ្យក្រុមទាំងពីរ តាមស្មើចំនួនគ្រាប់បាល់ដែលពួកគេបានចាញ់កាលពីជើងទី១។ រឿងស្ទើរមិនគួរឲ្យជឿបានកើតឡើង នៅពេលដែលកីឡាករ Divock Origi ដដែលបានទាត់បញ្ចូលទីបាន ១គ្រាប់ទៀតនៅនាទី៧៩ ជាគ្រាប់ដែលអាចធានាជ័យជម្នះបើសិនជារក្សាដល់ចប់ការប្រកួត ទីបំផុត Barcelona ដែលមានឱកាសតិចតួចក្នុងការប្រកួត មិនអាចសូម្បីតែបំប៉ោងសំណាញ់ទី Liverpool បានឡើយ ជាហេតុធ្វើឲ្យ Liverpool ឈ្នះ ​Barcelona ដោយលទ្ធផលសរុបទាំង២ជើង ៤ទល់៣។

ដូច្នេះជ័យជម្នះនេះនឹងធ្វើឲ្យ Liverpool ឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកទី២ ២ឆ្នាំជាប់ៗគ្នា ដោយត្រូវរង់ចាំការឈ្នះរវាង Ajax ជាមួយ Spur នៅយប់នេះ៕

ទស្សនាវីដេអូខាងក្រោម៖

 

រូបភាព៖ UEFA Champions League

វីដេអូ៖ Goal.com

អត្ថបទ៖ ណារ៉ុង

មតិយោបល់