Man City ឡើងកំពូលតារាងវិញដោយការទាត់ពីចម្ងាយរបស់ Kompany ដែលខុសពីការបញ្ជារបស់លោក Pep

មាស សុផាណារ៉ុង May 7, 2019


 

អង់គ្លេស៖ ក្រុមមេឃខៀវ Manchester City កាលពីយប់មិញបានយក​ឈ្នះ​ Leicester City ទាំងប្រផិតប្រផើយត្រឹម​លទ្ធផល​ ១​ទល់​នឹង​០ ខណៈដែរ ១គ្រាប់របស់ Man City គឺធ្វើបានសម្រេចដោយកីឡាករ Vincent Kompany ពីចម្ងាយ។

គ្រាប់បាល់​ពី​ចម្ងាយ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ប្រធាន​ក្រុម​ Vincent Kompany កើតឡើងនៅ​នាទី​៧០​ និងនាំឲ្យក្រុមទទួលបាន ​៣​ពិន្ទុ​បន្ថែម​ឡើង​ទៅ​​កាន់​កំពូល​តារាង​លីគ​កំពូល​អង់គ្លេសសារជាថ្មី ជាមួយនឹងការប្រកួតនៅសល់តែ ១ប្រកួតទៀតប៉ុណ្ណោះ។ ​​

យ៉ាង​ណា​មិញ នៅពេលនោះ​អ្នក​ចាត់​ការ លោក​ Pep Guardiola បានស្រែក​ហាម​មិន​ឲ្យ​រូប​គេ​ស៊ុត​នោះ​ឡើយ ​តែរូបគេនៅតែស៊ុតរហូតដល់រកគ្រាប់បាល់បញ្ចូលទីបានសម្រេច។ «ខ្ញុំបានស្រែកប្រាប់ថា! កុំ ស៊ុត Vinnie កុំស៊ុត»។

ជ័យជម្នះដែលនាំឲ្យ Man City ឡើងមកលេខ១ មាន៩៥ពីលើ​ក្រុមលេខ២ Liverpool ចំនួនមួយពិន្ទុវិញ និងត្រូវការឈ្នះប្រកួតចុងក្រោយដើម្បីការពារតំណែងជើងឯក។

ការប្រកួតចុងក្រោយថ្ងៃអាទិត្យ ទី១២ ខែឧសភា ​ក្រុមលោក Pep Guardiola ត្រូវប៉ះ Brighton ខណៈ Liverpool ជួប Wolverhampton៕

 

រូបភាព៖ Premier League / Oli Scarff/AFP

ប្រភព៖ BBC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់