អាជ្ញាកណ្ដាលវៀតណាម ជួយសង្គ្រោះជីវិតកីឡាករ ក្រោយប៉ះទង្គិចរហូតដល់ខាំអណ្ដាតខ្លួនឯង

មាស សុផាណារ៉ុង May 6, 2019


 

វៀតណាម៖ អាជ្ញាកណ្ដាលវៀតណាម ដែលកាត់សេចក្ដីក្នុងពានរង្វាន់លីគកំពូលវៀតណាម ( V.League ) លោក Ngo Duy Lan ត្រូវបានគេចាត់ទុកជាវីរៈបុរសនៅក្នុងការជួយសង្គ្រោះជីវិត បន្ទាប់ពីកីឡាករមួយរូបបានប៉ះទង្គិចគ្នា រហូតឈានទៅដល់ការខាំអណ្ដាតខ្លួនឯង។

ហេតុការណ៍បានកើតឡើងនៅក្នុងការប្រកួតរវាង Becamex Binh Duong ជាមួយ Hanoi FC កាលពីល្ងាចថ្ងៃទី០៥ ឧសភា ម្សិលមិញនេះ ក្នុងជំនួបសប្ដាហ៍ទី៨ នៃលីគកំពូលវៀតណាម។ ខ្សែការពាររបស់ Becamex Binh Duong កីឡាករ Nguyen Thien Duc គឺជាកីឡាករដែលស្ថិតក្នុងហេតុការណ៍នេះ បន្ទាប់ពីប៉ះទង្គិចដោយក្បាលជាមួយកីឡាករ Pape Omar Faye របស់ Hanoi FC ភ្លាមៗ Nguyen Thien Duc បានទៅលើទីលានហើយអាជ្ញាកណ្ដាលបានសម្ដែងនូវប្រតិកម្មយ៉ាងរហ័ស ដោយរត់ទៅកាន់ Thien Duc  នឹងបានយកដៃដាក់លូកចូលមាត់ក្រោយដឹងថាកីឡាកររូបនេះបានខាំអណ្ដាតខ្លួនឯង ដើម្បីជាការរារាំងមុនក្រុមគ្រូពេទ្យដែលភ្លាមៗរត់ចូលមកសង្រ្គោះផងដែរហើយរូបគេក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងទទួលបានភាពធូរស្រាលវិញហើយ។

ក្នុងអំឡុងពេលសង្រ្គោះនោះ សកម្មភាពរបស់លោកអាជ្ញាកណ្តាលរូបនោះ ត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ហើយបានបន្តដឹកនាំការប្រកួត ដល់បញ្ចប់ដោយគ្មានបញ្ហាអ្វីនោះទេ។ និងការប្រកួតបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២ទល់២៕

 

ប្រភព៖ news.zing.vn

រូបភាព៖ vnexpress

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់