លោក Unai Emery ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ជាមួយ Arsenal

មាស សុផាណារ៉ុង May 2, 2019


 

អង់គ្លេស៖ លោក Unai Emery ចង់បង្កើត «ប្រវត្តិសាស្រ្តថ្មី» ជាមួយក្រុមកាំភ្កើងធំ Arsenal ខណៈដែលកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌ Europa League ទល់នឹងក្រុម Valencia យប់នេះ។

គ្រូបង្វឹកអេស្ប៉ាញ វ័យ៤៧ឆ្នាំ ដែលជាអតីតគ្រូបង្វឹករបស់ក្លឹប Valencia ផងដែរនោះ ធ្លាប់បានដឹកនាំក្រុមអេស៉្បាញមួយនេះ ឈានដល់វគ្គជម្រុះក្របខ័ណ្ឌ Champions League ៣ដងជាប់ៗគ្នា។

លោកបាននិយាយថា៖ «ឥឡូវនេះវាជាក្របខ័ណ្ឌ Europa League វាជាវិធីមួយដើម្បីឈ្នះពានរង្វាន់ ហើយក៏ជាផ្លូវដើម្បីបានឡើងទៅប្រកួតក្នុងក្របខ័ណ្ឌ Champions League ផងដែរ។ យើងចង់ចាត់ទុកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះជារឿងដ៏សំខាន់»។

លោកបានបន្តថា៖ «យើងកំពុងទន្ទឹងរង់ចាំការប្រកួត ជាមួយអ្នកគាំទ្ររបស់យើង ដើម្បីប្រកួតជើងទី១ ក្នុងរយៈពេល៩០នាទី ជាមួយនឹងទម្រង់ដ៏ល្អ ជាមួយនឹលទ្ធផលល្អ ប៉ុន្តែយើងក៏ដឹងផងដែរថាវានឹងមានការលំបាក។ ខ្ញុំគិតថាយើងត្រូវការវាទាំងអស់។»

សូមបញ្ជាក់ថា Arsenal ​ត្រូវ​ប្រឈម​មុខ​ជាមួយ​ Valencia នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សម្រាប់​ជើង​ទី​១ ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ស្របពេលដែល​ Chelsea ត្រូវប៉ះ​ Eintracht Frankfurt នៅយប់នេះដូចគ្នា។

ដោយឡែកសម្រាប់ លោក Emery ត្រូវបានគេចាត់ទុកថាជោកជ័យជាមួយពាន Europa League បន្ទាប់ពីលោកធ្លាប់​ឈ្នះ​ពាន​មួយនេះ ៣​សម័យ​កាល​ជាប់​ៗ​គ្នា​កាលគ្រាដែលលោក​ដឹកនាំ​ Sevilla៕

 

ប្រភព៖ BBC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់