គ្រូ Spur ថាក្រុមរបស់ខ្លួននៅតែមានដង្ហើមក្នុង Champions League ទោះចាញ់ Ajax ក្នុងដីយប់មិញ

មាស សុផាណារ៉ុង May 1, 2019


 

អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ក្លឹប Tottenham Hotspur លោក Mauricio Pochettino បានបង្ហើបថាក្រុមរបស់លោកនៅតែមានដង្ហើមក្នុងក្របខណ្ឌ UEFA Champions League ទោះបីជាយប់មិញចាញ់ Ajax ០ទល់១ ក្នុងដីសម្រាប់ការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏ដោយ។

​​រំលឹកទៅការប្រកួត Ajax រកគ្រាប់បាល់បានតែ១គ្រាប់គត់ គឺធ្វើបានសម្រេច​ដោយ​ខ្សែ​បម្រើ​ van de Beek នៅ​នាទី​១៥។ ខណៈឱកាសរៀងៗខ្លួនរវាងក្រុមទាំង២ គឺមានត្រឹមម្នាក់ ២ដងប៉ុណ្ណោះសម្រាប់ការទាត់ចំគោលដៅ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានលើកឡើងថា៖ «វានឹងក្លាយទៅជារឿងដ៏ពិបាក ប៉ុន្តែវានៅតែបើកចំហរ។ វាគឺអាស្រ័យទៅលើការរៀបចំនៅជើងទី២ យើងនឹងព្យាយាមយកឈ្នះ វានឹងពិបាកសម្រាប់យើង ប៉ុន្តែក៏ពិបាកសម្រាប់ពួកគេដូចគ្នា។» 

សូមបញ្ជាក់ថា ការ​ប្រកួត​ជើង​ទី​២ រវាងក្រុមទាំងពីរ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​ នា​ទី​ក្រុង​អាស្ត៊ែរដាំ​ លើទឹកដីរបស់ Ajax វិញម្ដង៕ ​

 

រូបភាព៖ UEFA Champions League

ប្រភព៖ BBC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់