សហព័ន្ធកីឡាបាល់ទាត់ថៃ បង្ហាញប្រាក់ចំណូលរបស់ខ្លួន ជាង៤៤លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨

មាស សុផាណារ៉ុង April 30, 2019


 

ថៃ៖ សហព័ន្ធកីឡាបាល់ទាត់ថៃ ( FAT ) កាលពីម្សិលមិញបានធ្វើមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់ខ្លួន ដោយក្នុងនោះមានការបង្ហាញពីចំណូលផងដែរ ដោយយោងតាមទិន្នន័យពីសន្និបាត បានបង្ហាញថាចំណូលសម្រាប់ឆ្នាំ២០១៨ នេះគឺមានដល់ទៅជាង ៤៤លានដុល្លាអាមេរិក។

ដែលត្រូវបានធ្វើបទបង្ហាញដោយប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លោក Somyot Poompanmoung បានបង្ហើបពីប្រាក់ចំណូលឆ្នាំ២០១៨ មានដល់ទៅ ១,៤២០,៨៣៧,៣៣៥.៦៥ បាត ( ជាដុល្លារប្រហាក់ប្រហែល ៤៤,៤៩៨,៤៩៤ ដុល្លារអាមេរិក ) បានមកពីការឧបត្ថម្ភនានា។

ទឹកប្រាក់ជាង ៤៤លានដុល្លារអាមេរិក បានមកពី៖

 • ពីលីគបាល់ទាត់ថៃ ចំនួន ២២,៨៦២,៥០៥ ដុល្លារ ( ៥១.៤០ ភាគរយ )
 • ពីក្រុមហ៊ុនឧបត្ថម្ភ ចំនួន ១៥,២០៦,៤៦៣ ដុល្លារ ( ៣៤.២០ ភាគរយ )
 • ពីអាជ្ញាធរកីឡា របស់ថៃ ចំនួន ១,១៧៩,៨៥០ ដុល្លារ ( ២.៦០ ភាគរយ )
 • ពីជំនួយអន្តរជាតិ ចំនួន ៣,០៤៤,៧៣២ ដុល្លារ ( ៦.៨០ ភាគរយ )
 • និងចំណូលផ្សេងៗទៀត ចំនួន ៣,០៤៤,៧៣២ ដុល្លារ ( ៥ ភាគរយ )

ចំណូលទាំងនេះត្រូវបានយកទៅបែងចែកវិញដូចជា៖

 • គាំទ្រសម្រាប់ការអភិវឌ្ឍក្លឹប ចំនួន ២១,៩៥៦,៥៥៦ ដុល្លារ ( ៤៩.៥០ ភាគរយ )
 • ចំណាយប្រតិបត្តិការ និងរដ្ឋបាល ចំនួន ៦,០៣៧,១៤១ ដុល្លារ ( ១៣.៦០ ភាគរយ )
 • សម្រាប់ក្រុមជម្រើសជាតិទាំងបុរស និងនារី ចំនួន ៨,១៥១,៦៤៦ ដុល្លារ ( ១៨.៤០ ភាគរយ )
 • ការគ្រប់គ្រង និងអត្ថប្រយោជន៍ផ្សេងៗ ចំនួន ៣,៣០៧,១៥៣ ដុល្លារ ( ៧.៥០ ភាគរយ )
 • សម្រាប់ការប្រកួតបាល់ទាត់ក្នុងសាល និងឆ្នេរខ្សាច់ ចំនួន ២,០៤៧,៤០៨ ដុល្លារ ( ៤.៦០ ភាគរយ )
 • គាំទ្រការប្រកួតផ្សេងៗទៀត ចំនួន ២,៨៦៨,០៩៦ ដុល្លារ ( ៥.៥០ ភាគរយ ) ៖ សរុបចំនួន ៤៤,៤៩៨,៤៩៤ ដុល្លារ

សម្រាប់ឆ្នាំ២០១៩នេះផងដែរ សហព័ន្ធកីឡាបាល់ទាត់ថៃ បានប៉ានប្រមាណចំណូលនឹងមានការលើសពីឆ្នាំ២០១៨ ពោលគឺអាចនឹងឡើងដល់ ៤៧,៦២៩,១៩៥ ដុល្លារអាមេរិក និងចំណាយទៅវិញ ប្រមាណ ៤៧,៥៤០,៧៥៧ ជាមួយនឹងការប៉ាន់ប្រមាណចំណូលសរុបគឺខ្ពស់ជាងការចំណាយក្នុងឆ្នាំ២០១៩ ចំនួន ៨៨,៤៣៧ ដុល្លារអាមេរិក៕

 

ប្រភព និងរូបភាព៖ FA Thailand

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់