Premier League បន្តភាពគួរឲ្យចាប់អារម្មណ៍ ៨ក្រុមកំពុងប្រជែងគ្នា ៣ទីតាំងផ្សេងគ្នា

មាស សុផាណារ៉ុង April 29, 2019


 

អង់គ្លេស៖ ការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេស Premier League បានឈានដល់ការបញ្ចប់សប្ដាហ៍ទី៣៦ ដែលនៅខ្វះតែ ២ប្រកួតទៀត រដូវកាលទាំងមូលនឹងត្រូវបិទទំព័រ ខណៈមកទល់ពេលនេះ ៨ក្រុមនៅក្នុងចំណោម២០ក្រុម កំពុងតែធ្វើការប្រជែងគ្នា លើផ្នែក ៣ផ្សេងៗពីគ្នា។

៣ ផ្នែកដែលត្រូវបានក្លឹបចំនួន ៨កំពុងប្រជែងរួមមាន ការដណ្ដើមជើងឯក, ដណ្ដើមកៅអីសម្រាប់ Champions League រដូវកាលក្រោយ ( លេខ៣ និងលេខ៤ ) និងការដណ្ដើមកៅអីដើម្បីគេចពីការកាត់ចេញ។

ក្រឡេកមកមើលលទ្ធផលសរុបសប្ដាហ៍ទី៣៦ ខាងក្រោម៖

និយាយពីការដណ្ដើមជើងឯក រវាង Liverpool ជាមួយ Manchester City ក្រុមទាំង២បន្តរកជ័យជម្នះបានរៀងៗខ្លួននៅក្នុងសប្ដាហ៍ទី៣៦ នេះ ដោយ Liverpool យកឈ្នះ Huddersfield ៥ទល់០ ខណៈ Manchester City ឈ្នះម្ចាស់ផ្ទះ Bunrley ០ទល់១ ប៉ុណ្ណោះ តែក៏គ្រប់គ្រាន់ក្នុងការបន្ថែម ៣ពិន្ទុ។ ពីរក្រុមនេះធានាកៅអីសម្រាប់ Champions League រដូវកាលក្រោយដោយសុវត្ថិភាពហើយ។

ក្រុមដណ្ដើមកៅអីសម្រាប់ Champions League រដូវកាលក្រោយវិញ រវាង Spur, Chelsea, Arsenal និង Manchester United បច្ចុប្បន្នកំពុងតែស្វិតស្វាញដូចគ្នា ដោយនាំមុខគ្នាដាច់ពិន្ទុតែបន្តិចបន្តួចប៉ុណ្ណោះ ជាក់ស្ដែង Spur ហាក់មានប្រៀបជាងគេបន្តិច ដោយកំពុងឈរនៅលេខ៣ តាមពីក្រោយដោយ Chelsea នៅលេខ៤ ចំនួន២ពិន្ទុ ស្របពេលដែល Arsenal នៅលេខ៥ តាមពីក្រោយ Chelsea ២ពិន្ទុ និង Man United នៅលេខ៦។

មួយផ្នែកទៀត គឺការដណ្ដើមកៅអីដើម្បីគេចពីការកាត់ចេញទៅលីគទី២ រដូវកាលក្រោយ បច្ចុប្បន្នគឺរវាងក្រុម Cardiff City និង Brighton ដែលមានពិន្ទុលើសគ្នាបន្តិចបន្តួចដូចគ្នា ពោលគឺ Brighton មានប្រៀមជាងបន្តិចដោយលើស Cardiff ៤ពិន្ទុ ខណៈការប្រកួតនៅសល់២ប្រកួតទៀត។ យ៉ាងណាមិញ Brighton ត្រូវការឈ្នះតែ១ប្រកួតទៀតប៉ុណ្ណោះ ដើម្បីធានាសុវត្ថិភាពបន្តរួមរស់នៅ Premier League នារដូវកាលក្រោយបន្តទៀត។

ក្រៅពីនេះ ក្រុមផ្សេងៗទៀត Wolverhampton, Leocester, Everton, Watford, Westham, Crystal Palace, Newcastle, Bournemouth, Burnley និង Southampton សុទ្ធតែមានសុវត្ថិភាពសម្រាប់រដូវកាលក្រោយ ខណៈ ២ក្រុមដែលត្រូវកាត់ចេញមុនគេ គឺ Fulham ជាមួយ Huddersfield Town៕

 

រូបភាព៖ Premier League

អត្ថបទ៖ ណារ៉ុង

មតិយោបល់