Real Madrid នឹងបញ្ចប់តម្លៃខ្លួន ៨៦លានផោនលើការផ្ទេរយក Eden Hazard ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ

មាស សុផាណារ៉ុង April 19, 2019


 

អេស៉្បាញ៖ ក្លិប Real Madrid នឹងបញ្ចប់ការចុះហត្ថលេខានាំយក Eden Hazard លើតម្លៃខ្លួន ៨៦លានផោន ពីក្លឹបតោខៀវ Chelsea ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

កិច្ចសន្យាសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក គឺខិតជិតទៅដល់ការប្រកាសជាផ្លូវការហើយ នេះបើយោងតាមកាសែតអេស្ប៉ាញ Marca ហើយ Hazard នឹងក្លាយជាកីឡាករទី៣ របស់ Real នៅមុនរដូវកាលថ្មីមកដល់។

Real Madrid បានព្រមព្រៀងរួចរាល់ហើយជាមួយកីឡាករ Eder Militao និង Rodrygo Goes ខណៈដែល លោក Zinedine Zidane ដែលចូលមកដឹកនាំក្រុមជាលើកទីពីរ បានចាប់ផ្ដើមជាមួយនឹងការរុះរើក្រុមច្រើន។ Zidane បានលើកឡើងថា Real ចង់បាន Hazard តាំងពីគេនៅជាយុវជន ជាមួយក្លឹបបារាំង Lille ខណៈដែលលោកប្រធានក្លឹប Florentino Perez បាននិយាយថា នឹងនាំយកគេមកកីឡដ្ឋាន Bernabeu នៅពេលគាត់ឈានដល់កម្រិតកំពូលមួយ។ បច្ចុប្បន្នបំណងប្រាថ្នានេះ នឹងក្លាយជាការពិតមួយជាមួយនឹងខ្សែបម្រើប្រយុទ្ធ Hazard ដែលត្រូវផ្លាស់ទៅ Real។

កាលពីរដូវក្តៅមុន Chelsea បានទាមទារ ១៧០លានផោន សម្រាប Hazard ហើយទំនាក់ទំនងរវាងពួកគេនិង Real កាន់តែរីកចំរើនបន្ទាប់ពីការខ្ចីជើង Mateo Kovacic។ នោះបានធ្វើឱ្យក្លិបរបស់អេស្ប៉ាញ អាចនិយាយជាមួយ Chelsea ក្នុងតម្លៃខ្លួន ៨៦លានផោន ខណៈ Hazard នៅសល់កុងត្រាមួយឆ្នាំទៀត៕

 

ប្រភព៖ dailymail

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់