Arsenal និង Chelsea គេចផុតពីការប៉ះគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League

មាស សុផាណារ៉ុង April 19, 2019


 

អ៊ឺរ៉ុប៖ ការ​ប្រកួត​ UEFA Europa League វគ្គ​៨ក្រុមចុងក្រោយ ​ជើង​ទី​២ ​កាល​ពី​យប់​មិញ ក្រុមមកពីអង់គ្លេសទាំង Arsenal ជាមួយ Chelsea សុទ្ធតែឈ្នះ និងបានដឹកដៃគ្នាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្រៀមប៉ះក្រុមរបស់អេស៉្បាញ ជាមួយ អាល្លឺម៉ង់។

ការប្រកួតចំនួន ៤គូ ក្រុមខ្លាំងៗដូចជា Chelsea, Valencia និង Arsenal សុទ្ធតែបន្តមានលទ្ធផលល្អសម្រាប់ជើងទី២ បន្ទាប់ពីឈ្នះគូប្រកួតរៀងៗខ្លួន លើកលែងតែការប្រកួតរវាង Benfica ជាមួយ Frankfurt គឺប្រែប្រួលនៅជើងទី២ ដោយ Frankfurt វាយបកយកឈ្នះ ២ទល់០ វិញលើដីខ្លួនឯង បន្ទាប់ពីជើងទី១ ចាញ់ Benfica ៤ទល់២ ដូច្នេះ Frankfurt ឈ្នះដោយរូបមន្តគ្រាប់បាល់ក្រៅដី។

លទ្ធផលរួមពីការប្រកួតយប់មិញ៖

ដូច្នេះ លទ្ធផលដូចជា Arsenal ទម្លាក់ Napoli ត្រូវជួបជាមួយ Valencia ដែលបានយកឈ្នះ Villareal។ ចំណែក Frankfurt ដែលបានទម្លាក់ Benfica នឹងត្រូវជួប Chelsea ដែលបំបាក់ Slavia Prague។

សម្រាប់ការប្រកួតវិញ ជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី០២ ខែឧសភា ខណៈជើងទី២ ធ្វើនៅថ្ងៃទី០៩ ខែដដែល ដើម្បីត្រៀមសម្រេចរកក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ៕

 

រូបភាព៖ Arsenal / UEFA Europa League

អត្ថបទ៖ ណារ៉ុង

មតិយោបល់