Ole រំពឹង​វាយ​បក Barcelona ដូចដែលធ្វើបានពេលប៉ះ PSG

មាស សុផាណារ៉ុង April 11, 2019


 

អង់គ្លេស៖ អ្នក​ចាត់​ការ​ក្លឹប Manchester United លោក Ole Gunnar Solskjaer រំពឹងជឿជាក់​ថា ការ​វាយ​បកក្នុង​ដី​ Barcelona នៅជើងទី២ នឹង​ក្លាយ​ជា​​​ការ​សម្រេច​គោលដៅ​ធំ​មួយ ជាង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពេល​ឈ្នះ PSG។

នៅក្នុងការប្រកួត Luke Shaw ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯងនៅ​នាទី​១២ ដែលជាគ្រាប់ដែលមានតែមួយគ្រាប់គត់ឲ្យ United បរាជ័យ​​ក្នុង​ផ្ទះ។ យ៉ាងណាក្ដី​លោក Solskjaer និយាយ​ថា បិសាច​ក្រហម​​អាច​​វាយ​​បក​យក​ឈ្នះ​វិញ ដូច​អ្វី​ដែល​​ពួក​គេ​ធ្លាប់​ធ្វើ​ដាក់ PSG។

លោកបាននិយយថា៖ «ប្រាកដ​ណាស់ កាល​លេង​ជាមួយ PSG ​បាន​ផ្ដល់​ឲ្យ​ពួក​យើង​មាន​ក្ដី​សង្ឃឹម និង​ជឿជាក់​ថា​ពួក​យើង​អាច​ធ្វើ​បាន។ ប៉ុន្តែ​ពួក​យើង​ដឹង​ថា យើង​លេង​​ទល់​នឹង​ក្រុម​ដែល​​​គេ​គិត​ថា​នឹង​ឈ្នះ​ពាន។ វា​នឹង​ក្លាយ​ជា​ការ​សម្រេច​គោលដៅ​ដ៏​ធំ​មួយ និង​ឈ្នះ​ម្ដង​ទៀត ព្រោះ​​តែ​ប្រវត្តិសាស្ត្រ​​នៃ Barcelona ពួក​គេ​មិន​ធ្លាប់​ចាញ់​ក្នុង​ផ្ទះទេ ប៉ុន្តែ​ពួក​យើង​អាច​ធ្វើ​បាន​ចាំ​មើល​ទៅ»។

សូមបញ្ជាក់ថា ការប្រកួតជើងទីពីរ នឹងធ្វើឡើងនៅថ្ងៃទី១៨ មេសា សប្ដាហ៍ក្រោយ នៅលើទឹកដី Camp Nou៕

 

រូបភាព៖ UEFA Champions League

ប្រភព៖ Goal

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់