Pogba ទារឡើងប្រាក់ឈ្នួលប្រចាំសប្ដាហ៍ដល់ ៥សែនផោន ជាការចរចាបន្តកុងត្រាថ្មីជាមួយ Man Utd

មាស សុផាណារ៉ុង April 5, 2019


 

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានត្រៀមបើកកិច្ចចរចាជាមួយ Paul Pogba ក្នុងគោលបំណងចងជើងពីការតាមទិញរបស់ក្រុមអធិរាជស Real Madrid ប៉ុន្តែខ្សែបម្រើកណ្តាលរូបនេះចង់បានប្រាក់ឈ្នួល ៥០០,០០០ ផោនក្នុងមួយសប្តាហ៍ ស្មើជាមួយ Alexis Sanchez ដើម្បីឱ្យក្លាយទៅជាកីឡាករដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតរបស់ក្លឹប។

លោក Zinedine Zidane អ្នកចាត់ការថ្មីរបស់ Real Madrid ដាក់គម្រោងកីឡាករសញ្ជាតិបារាំង Pogba និង Eden Hazard របស់ Chelsea ជាផ្នែកមួយនៃការរុះរើនៅរដូវកាលក្រោយ។ ប៉ុន្តែខណៈពេលដែលកីឡាករវ័យ២៦ឆ្នាំ Pogba ត្រូវបានគេគិតថាចំណាប់អារម្មណ៍ចង់ផ្លាស់ទៅចូលរួមជាមួយ Real Madrid ផងដែរនោះ ក្រុមបិសាចក្រហម Man United នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាខ្សែបម្រើរូបនេះ។

កិច្ចសន្យាបច្ចុប្បន្នរបស់ Pogba គឺនៅសល់រយៈពេល២ឆ្នាំទៀត ទោះបីជា Man United មានអទិភាពក្នុងការបន្ថែមរយៈពេល១២ខែបន្ថែមទៀតក៏ដោយ ប៉ុន្តែបិសាចក្រហមមានបំណងបន្ថែមរយៈពេល៣ឆ្នាំ ដោយចង់ចងជើងខ្សែបម្រើរូបនេះនៅ Old Trafford រហូតដល់ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ប្រាក់ឈ្នួលប្រចាំសប្ដាហ៍បច្ចុប្បន្នរបស់ Pogba ជាមួយ Manchester United គឺមានតម្លៃ ៣០០,០០០ ផោនក្នុងសប្ដាហ៍ ហើយបើសិនជាការចរចាត្រូវបានសេចក្ដីថាគេនឹងឡើងប្រាក់ឈ្នួល ប្រមាណ ២០០,០០០ ផោន៕

 

ប្រភព៖ thesun

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់