Pep ប្រាប់កូនក្រុមឲ្យបំភ្លេចក្ដីប្រាថ្នាចង់ឈ្នះពាន ៤ ក្នុងរដូវកាលតែមួយ

មាស សុផាណារ៉ុង April 4, 2019


 

អង់គ្លេស៖ លោក Pep Guardiola គ្រូបង្វឹកនៃក្រុម Manchester City បានប្រាប់កីឡាកររបស់ខ្លួនឲ្យបំភ្លេចក្ដីប្រាថ្នាអំពីការចង់ឈ្នះពាន ៤ ក្នុងរដូវកាលនេះ។

ម្ចាស់ការពារតំណែងជើងឯក Premier League City មួយនេះបានឈ្នះពានរង្វាន់កម្រិតទី៣ប្រចាំអង់គ្លេស ( League Cup ) ១រួចទៅហើយ ហើយនឹងបានត្រឡប់មកឈរកំពូលតារាងវិញ បន្ទាប់ពីឈ្នះ Cardiff City កាលពីយប់មិញ។

បន្ទាប់មកពួកគេនឹងជួប Brighton នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ FA Cup នៅថ្ងៃសៅរ៍នេះ និងត្រូវប៉ះ Tottenham នៅក្នុងជើងទីមួយនៃវគ្គ ១/៤ ផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌ Champions League នៅថ្ងៃទី០៩ ខែមេសា។ ការណ៍នេះត្រូវបាន លោក Pep Guardiola បាននិយាយថា៖ «ក្នុងមួយសប្តាហ៍ ឬបីថ្ងៃយើងអាចបាត់បង់ពានទាំង៣នេះ»។

អតីតគ្រូបង្វឹកក្រុម Barcelona រូបនេះបានឈ្នះពាន League Cup ចំនួនពីរដង និងពាន Premier League កាលពីរដូវកាលមុនចាប់តាំងពីចូលរួមដឹកនាំ Man City ពីឆ្នាំ២០១៦។

គាត់បន្តបាត់បង់ឱកាសក្នុងការឈ្នះពានរង្វាន់ទាំងបួនក្នុងរដូវកាលនេះថា៖ «ខ្ញុំបាននិយាយច្រើនដងហើយ សូមសួរខ្ញុំនៅចុងខែមេសា។ ហេតុអ្វីនិយាយអំពីការឈ្នះ៤ពាននៅក្នុងប្រទេសនេះ វាមិនធ្លាប់មានពីមុនទេ។ ក្រុមខ្លាំងដូចជា Liverpool, Manchester United ជាមួយ លោក Sir Alex Ferguson, លោក Jose Mourinho នៅក្លិប Chelsea, លោក Arsene Wenger ជាមួយ Arsenal, គ្មាននរណាម្នាក់ធ្វើបាននោះទេ។ ហេតុអ្វីបានជាយើងគួរធ្វើវា?»

សូមបញ្ជាក់ថា បច្ចុប្បន្ន Manchester City កំពុងមានឱកាសលើកពានដល់ទៅ៤ នៅរដូវកាលនេះ ដោយរួមមាន Premier League នៅសល់៦ប្រកួត, ពានរង្វាន់ FA Cup ស្ថិតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងក្របខណ្ឌ Champions League ដែលកំពុងស្ថតិក្នុងវគ្គ ៨ក្រុមចុងក្រោយ ខណៈពាន ​League Cup បានឈ្នះរួចមកហើយកាលពីកុម្ភៈ កន្លងទៅ៕

 

រូបភាព៖ Premier League

ប្រភព៖ BBC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់