Man Utd មិនដែលស្គាល់ពាក្យថាឈ្នះ Wolves ៣ប្រកួតចុងក្រោយ បន្ទាប់ពីយប់មិញបន្តចាញ់

មាស សុផាណារ៉ុង April 3, 2019


 

អង់គ្លេស៖ បិសាចក្រហម Manchester United កាលពីយប់មិញបានបន្តរងបរាជ័យសារជាថ្មីក្រោមថ្វីជើងក្រុមដែលល្បីថាពូកែបំពាក់ក្រុមខ្លាំងៗនៅរដូវកាលនេះ Wolverhampton Wanderers ដោយលទ្ធផល ២-១។

ចាប់ផ្ដើមជាមួយនឹងការនាំមុខមុនតែ ១៣នាទី ពីសំណាក់កីឡាករ​វ័យ​ក្មេង​ Scott McTominay រកគ្រាប់បានឲ្យ Man Utd មុន​ពេល Diogo Jota តាម​ស្មើ​​ឲ្យ Wolves វិញនាទី​២៥។ អ្វីៗប្រែប្រួលនៅវគ្គទី២ បន្ទាប់ពីខ្សែ​បម្រើ Ashley Young ទទួល​បាន​កាត​លឿង​២​ដង​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន និងក្រោយមក Man U បន្ត​ជួប​រឿង​អាក្រក់​នៅ​ទី​៧៧ ដោយ​សារ​តែ​ខ្សែ​ការពារ Smalling ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។

បរាជ័យនេះផងដែរ គឺអាចនិយាយបានថា សម្រាប់រដូវកាលនេះ Man United ពុំដែលស្គាល់ពាក្យថាអាចយកជ័យជម្នះលើ Wolves បានឡើយ ដោយ៣ប្រកួតកន្លងមក Wolves ឈ្នះ២ដង និងម្ដងទៀតស្មើ កាលពីចុងខែកញ្ញា ឆ្នាំ២០១៨។ លទ្ធផលដូចនេះ៖

  • Manchester United 1-1 Wolves ( Premier League )
  • Wolves 2-1 Manchester United ( FA Cup )
  • Wolves 2-1 Manchester United ( Premier League )

បរាជ័យយប់មិញផងដែរ Man UTD បន្តឈរនៅលេខ៥ ដោយមាន​៦១ពិន្ទុ ពីការប្រកួត៣២លើក ហើយប្រឈមនឹងធ្លាក់ទៅលេខ៦ ប្រសិនបើ Chelsea ឈ្នះ Brighton យប់នេះ៕

 

រូបភាព៖ Premier League / reuters

អត្ថបទ៖ ណារ៉ុង

មតិយោបល់