ឈ្នះ New Castle យប់មិញគ្រូ Arsenal ថា Ozil លេងដូចអ្វីដែលក្រុមចង់បាន

មាស សុផាណារ៉ុង April 2, 2019


 

អង់គ្លេស៖ លោក Unai Emery អ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ Arsenal បាននិយាយថាខ្សែបម្រើ Mesut Ozil កំពុងលេងដូចអ្វីដែលក្រុមចង់បាន បន្ទាប់ពីទទួលបានងារជា Man of The Match ក្នុងការប្រកួតជាមួយនឹងក្រុម Newcastle យប់មិញ។ Ozil ដែលត្រូវបានកត់សម្គាល់ឃើញថា មិនសូវទទួលការពេញចិត្តពី លោក Unai នៅរដូវកាលនេះ បានជួយឱ្យកាំភ្លើងធំទទួលបានជ័យជម្នះ ២-០ លើសារិកាព្រៃ ដែលជាជ័យជម្នះក្នុងផ្ទះលើកទី១០ជាប់ៗគ្នា។

ចំនុចនេះត្រូវបានអ្នកចាត់ការសញ្ចាតិអេស៉្បាញ លោក Unai Emery លើកឡើងថា៖ «ខ្ញុំចូលចិត្តគ្រប់កីឡាករដែលលេង ហើយជាមួយនឹងគុណភាពរបស់ Ozil គេបានជួយយើង និងផ្តល់ឱ្យយើងនូវការប្រឹងប្រែងរបស់គេ។ ជាមួយនឹងបច្ចេកទេសផ្ទាល់ខ្លួន និងជំនាញ គេមានសមត្ថភាពដើម្បីជួយយើង»។

គួរដឹងផងដែរថា ជ័យជម្នះរបស់ Arsenal បានធ្វើឱ្យពួកគេឡើងមកឈរលេខ៣ នៃតារាងលីគលើ Tottenham និង Manchester United ដើម្បីឈរនៅចំណាត់ថ្នាក់លេខ៤ លេខ៥ នៅក្នុងក្របខ័ណ្ឌ Premier League។

លោក Emery បាននិយាយថាក្រុមរបស់គាត់ប្រឈមនឹងភារកិច្ចដ៏ស្វិតស្វាញមួយដើម្បីរក្សាតំណែងនោះរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ លោកបាននិយាយថា៖ «Spurs, Chelsea និង Manchester United នឹងឈ្នះការប្រកួតជាច្រើន។ វានឹងមានការលំបាក ហើយការប្រកួតបន្ទាប់នៅ Everton ពិតជាលំបាកខ្លាំងណាស់។ យើងត្រូវបន្តមានភាពរឹងមាំ ទទួលយកមេរៀននៅពេលដែលយើងត្រូវតស៊ូ ហើយនៅពេលយើងត្រូវជំរុញទាំងអស់គ្នា»។

 

រូបភាព និងប្រភព៖ bbc

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់