លោក Ole Gunnar Solskjaer ក្លាយជាគ្រូបង្វឹករបស់ Man Utd អចិន្រៃ្តយ៍

មាស សុផាណារ៉ុង March 28, 2019


 

អង់គ្លេស៖ លោក Ole Gunnar Solskjaer ដែលជាគ្រូបណ្ដោះអាសន្នរបស់ក្រុមបិសាចក្រហម Manchester United ត្រូវបានក្លឹបប្រកាសតែងតាំងជាគ្រូបង្វឹកអចិន្រៃ្តយ៍ជាផ្លូវការហើយ នៅថ្ងៃនេះ បន្ទាប់ពីធ្លាប់មានការលើកឡើងថានៅក្រោយចុងខែមីនា ពោលគឺក្រោយប្រកួត FIFA day។

បុរសសញ្ជាតិន័រវែស វ័យ៤៦ឆ្នាំរូបនេះ ត្រូវបានគេតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ន នៃក្លឹប Manchester United កាលពីថ្ងៃទី១៩ ខែធ្នូ បន្ទាប់ពីការបណ្តេញ លោក Jose Mourinho។

ខណៈមកទល់ពេលនេះ ក្លឹបបានប្រកាសជាផ្លូវការពីសុពលភាពរបស់លោកជាមួយក្លឹបនឹងក្លាយជាគ្រូបង្វឹកផ្លូវការចាប់ពីពេលនេះតទៅ ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ។

លោក Solskjaer ក៏បានរួមចំណែកធ្វើឲ្យមានរឿងមិនគួរជឿផងដែរ ពេលប្រកួតទល់នឹង Paris Saint-Germain ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយ ១/៤ ផ្តាច់ព្រ័ត្រ នៅក្នុងក្របខ័ណ្ឌ Champions League។

សូមបញ្ជាក់ថា ដើមឡើយ Manchester United មានគម្រោងឲ្យលោកកាន់តំណែងនេះ ដល់ចុងបញ្ចប់រដូវកាលប៉ុណ្ណោះ ប៉ុន្តែពេលនេះក្រុមដែលមានរហ័ស្សនាមបិសាចក្រហម ត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការជាមួយលោកក្នុងរយៈពេល ៣ឆ្នាំបន្ទាប់៕

 

ប្រភព៖ dailymail

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់