ក្រៅពីថៃដែលជាម្ចាស់ផ្ទះ វៀតណាម ជាក្រុមអាស៊ានតែមួយគត់ បានកៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រពាន AFC U23 ជាមួយក្រុម១៤ផ្សេងទៀត

មាស សុផាណារ៉ុង March 27, 2019


 

អាស៊ី៖ ការប្រកួតជម្រុះពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២០ ដែលមានពូលចំនួន១១ ( 2020 AFC U-23 Championship qualification ) បានបញ្ចប់ការប្រកួតទាំងស្រុងកាលពីយប់មិញ និងបានរកឃើញក្រុមដែលឡើងទៅជុំផ្ដាច់ព្រ័ត្រ។

ជាលទ្ធផល ក្រៅពីថៃដែលជាម្ចាស់ផ្ទះមានកៅអីរួចជាស្រេចនោះ វៀតណាម គឺជាក្រុមមកពីតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ ដែលបានកៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រពានរង្វាន់ដដែលនេះ ជាមួយក្រុម១៤ផ្សេងទៀត ខណៈសមាជិកអាស៊ានដទៃទៀតបានជ្រុះចេញទាំងអស់ រួមមាន ព្រុយណេ , កម្ពុជា , ឥណ្ឌូនេស៊ី , ឡាវ , ម៉ាឡេស៊ី , មីយ៉ាន់ម៉ា , សិង្ហបុរី , ហ្វីលីពីន និងទីម័រខាងកើត។

ថៃ ជាមួយ វៀតណាម នឹងត្រៀមរួមដំណើរជាមួយប្រទេសចំនួន ១៤ផ្សេងទៀតដែលរួមមានដូចខាងក្រោម៖

សម្រាប់ការប្រកួតជុំផ្ដាច់ព្រ័ត្រគឺគ្រោងនឹងធ្វើឡើងនៅដើមឆ្នាំ២០២០ ពោលគឺពីថ្ងៃទី០៨ ដល់ថ្ងៃទី២៦ ខែមករា លើទឹកដីប្រទេសថៃ។ មានតែក្រុមចំនួន៣ ប៉ុណ្ណោះ ( ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ) ដែលនឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ( 2020 Summer Olympic ) ដែលជប៉ុនធ្វើម្ចាស់ផ្ទះ នៅពាក់កណ្ដាលឆ្នាំ២០២០ ផងដែរ៕

 

រូបភាព៖ VFF / AFC / Webthethao

អត្ថបទ៖ ណារ៉ុង

មតិយោបល់