UEFA Europa League៖ កៅអីក្រុមខ្លាំងៗទៅវគ្គ ៨ក្រុមចុងក្រោយ

មាស សុផាណារ៉ុង March 15, 2019


 

អ៊ឺរ៉ុប៖ ការប្រកួតពាន​រង្វាន់​ UEFA Europa League បាន​រក​ឃើញ​ក្រុម​ឡើងទៅ​វគ្គ ​៨​ក្រុម​ចុង​ក្រោយ​ រួចរាល់​ហើយ​កាល​ពី​យប់​មិញ ក្រោយប្រកួតយ៉ាងស្វិតស្វាញក្នុងវគ្គ ១៦ក្រុម។

លទ្ធផលពីយប់មិញមានដូចជា ក្រុម​កាំភ្លើង​ធំ Arsenal បានវាយ​បក​ជើង​ទី​ពីរ​យក​ឈ្នះ​ក្រុម​មក​ពី​បារាំង Rennes ៣-០ ស្របពេលដែលក្រុមម្ចាស់ជើងឯក ៥សម័យកាល Sevilla បានធ្លាក់ចេញពីកម្មវិធី ក្រោយចាញ់ Slavia Praha របស់ឆេក ខណៈ ​Inter Milan ក៏ជ្រុះចេញត្រឹមវគ្គនេះដូចគ្នា ក្រោមថ្វីជើងEintracht Frankfurt។

ក្រៅពីនេះក្រុមខ្លាំងៗមួយចំនួនធំ បានទទួលកៅអីទៅវគ្គ ៨ក្រុមចុងក្រោយផងដែរ ដូចជា Chelsea, Napoli, Villarreal និង Benfica។

ដូច្នេះក្រុម​ទាំង​ ៨​ឡើង​ទៅ​វគ្គ​បន្ត៖ Arsenal, Benfica, Chelsea, Eintracht Frankfurt, SSC Napoli, HC Slavia Praha, Valencia និង Villarreal។

សម្រាប់ការចាប់ឆ្នោតក្នុងវគ្គ ៨ក្រុមចុងក្រោយវិញគឺគ្រោងនឹងធ្វើនៅថ្ងៃទី១៥ ខែមីនា នេះផ្ទាល់តែម្ដង ដើម្បីត្រៀមប្រកួតជើងទី១ នៅថ្ងៃទី១១ ខែមេស៨ ហើយត្រលប់ទៅជើងទី២ នៅថ្ងៃទី១៤ ខែដដែល ក្រុមឈ្នះនឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

 

រូបភាព៖ UEFA Europa League

អត្ថបទ៖ ណារ៉ុង

មតិយោបល់