Champions League ក្រុមមកពីអង់គ្លេស ឡើងដល់ទៅ៤ក្រុម ខណៈអេស៉្បាញ សល់តែ១ក្រុម

មាស សុផាណារ៉ុង March 14, 2019


 

អឺរ៉ុប៖ ការប្រកួត UEFA Champions League ទីបំផុតបានរកឃើញចំនួន ៨ក្រុមឡើងទៅវគ្គ ១/៤ ផ្ដាច់ព្រ័ត្រហើយ ខណៈក្រុមមកពីអង់គ្លេស ឡើងដល់ទៅ ៤ក្រុម ស្របពេលដែលក្រុមមកអេស៉្បាញ សល់តែ១ ក្រុមប៉ុណ្ណោះ។

បង្រ្គប់ពីការប្រកួតយប់មិញ Barcelona បានយកឈ្នះ Lyon ៥ទល់១ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៅកីឡដ្ឋាន Nou Camp កាលពីយប់មិញ និងមួយគូទៀត Liverpool បានយកឈ្នះ Bayern Munich ដល់ក្នុងផ្ទះ ដោយលទ្ធផល ៣ទល់នឹង១ ។

ដូច្នេះក្រុមទាំង៨ដែលឡើងវគ្គបន្តមាន Barcelona, Ajax, FC Porto, Juventus, Liverpool, Tottenham, Manchester United និង City។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ នេះគឺជាលើកទី១ ចាប់តាំងពីឆ្នាំ២០០៨-២០០៩ ដែលមានក្រុមអង់គ្លេសដល់ទៅ ៤ក្រុមបានឡើងមកដល់វគ្គ៨ក្រុមចុងក្រោយ ពោលគឺ Liverpool, Tottenham, Manchester United និង Manchester City ខណៈដែរប៉ុន្មានឆ្នាំកន្លងមកនេះ ភាគច្រើនគឺជាក្រុមមកពីអេស៉្បាញ។

សមាសភាពក្រុមតំណាងប្រទេសនៅពេលនេះ មានដូចជា Barcelona ( អេស៉្បាញ ) , Ajax ( ហូឡង់ ) , FC Porto ( ព័រទុយហ្គាល់ ) , Juventus ( អ៊ីតាលី ) , Liverpool, Tottenham, Manchester United និង Manchester City ( អង់គ្លេស )។

ក្រុមទាំង ៨នេះ នឹងត្រូវ​ចាប់​ឆ្នោត​ផ្គូរផ្គង់វគ្គ ៨ក្រុមចុងក្រោយ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ ទី​១៥​ ខែ​មិនា​ ស្អែកនេះ៕

 

រូបភាព៖ UEFA Champions League

ប្រភព៖ BBC

អត្ថបទ៖ ណារ៉ុង

មតិយោបល់