​ក្រោយរក​បាន​ Hat-Trick យប់មិញ Ronaldo ថានេះជាមូលហេតុ Juventus នាំមកបំពេញចំណុចដែលគេពុំទាន់មាន

មាស សុផាណារ៉ុង March 13, 2019


 

អ៊ីតាលី៖ ខ្សែប្រយុទ្ធលំដាប់កំពូល Cristiano Ronaldo បានជួយឲ្យ Juventus បានធានាកៅអីទៅវគ្គ ៨ក្រុមចុងក្រោយ ដោយនឹកស្មានមិនដល់ក្រោយវាយបកយកឈ្នះ Atletico Madrid ដោយលទ្ធផល ៣ទល់នឹង០ នៅជើងទី២ លើទឹកដីរបស់ខ្លួនកាលពីយប់មិញ ក្នុងក្របខណ្ឌ Champions League។

កាលពីជើងទី១ នៅទឹកដីអេស្ប៉ាញ Atletico បានយកឈ្នះ ដោយលទ្ធផល ២ទល់នឹង០ ប៉ុន្តែនៅជើងទី២ បែរជារបូត៣គ្រាប់វិញធ្វើឲ្យពួកគេត្រូវធ្លាក់ចេញពីកម្មវិធីយ៉ាងគួរឲ្យសោកស្ដាយជាទីបំផុត ខណៈ៣គ្រាប់របស់ Juventus សុទ្ធតែធ្វើបានដោយកីឡាករលំដាប់កំពូល តារាឆ្នើម Cristiano Ronaldo ទាំងអស់ ពោលគឺនៅនាទី២៧, ៤៨ និងបាល់ពិន័យ ១១ម៉ែត្រ នាទី៨៦។

បន្ទាប់​ពី​រក​បាន​ Hat-Trick ​នាំ​ Juventus ឆ្លង​ផុត​​វគ្គ​១៦​ក្រុម​ចុងក្រោយ Cristiano Ronaldo ​បាននិយាយ​ថា នេះជាមូលហេតុ Juventus នាំមកបំពេញចំណុចនេះ ដើម្បី​បង្កើត​រឿង​អស្ចារ្យ​បែប​នឹង។ «Juventus ទិញ​ខ្ញុំ​មក​ ​ដើម្បី​ធ្វើ​រឿង​អស្ចារ្យ​បែប​នេះ ជួយ​ក្រុមធ្វើរឿងដែលពួកគេមិនធ្លាប់ធ្វើពីមុនមក។ ដូច្នេះ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ ​យើង​​រីករាយ​នៅ​រាត្រី​អស្ចារ្យ​មួយនេះ។» សម្ដី​របស់ Ronaldo។

៣គ្រាប់យប់មិញរបស់ Ronlado ធ្វើឲ្យរូបគេធ្វើបាន Hat-Trick ជាលើកទី៨ ក្នុងក្របខណ្ឌ Champions League និងជាគ្រាប់បាល់ទី ១២៤ ក្នុងពានដដែលនេះផងដែរ។

ការប្រកួតមួយគូទៀត Manchester City ដែលជើងទីមួយបានយកឈ្នះ Schalke 04 ដោយលទ្ធផល ៣ទល់២ កាលពីយប់មិញ បន្តយកឈ្នះក្រុមមកពីអាល្លឺម៉ង់មួយនេអ ដោយលទ្ធផល ៧ទល់០ បន្ថែមទៀតសម្រាប់ជើងទី២ នៅទឹកដីអង់គ្លេស។

គិតមកទល់ពេលនេះ មានក្រុមចំនួន ​៦ហើយ​ដែលកក់កៅអី​ឡើង​វគ្គ​ ៨​ក្រុម​ចុង​ក្រោយរួមមាន​ Ajax Amsterdam , Manchester United , Tottenham Hotspur, FC Porto, Juventus និង Manchester City ស្របពេលដែលយប់នេះនឹង​មាន​ការ​ប្រកួត​ចំនួន​ ២​គូ​បន្ថែមទៀត​ ដើម្បីបង្រ្គប់ក្រុមចំនួន៦នេះ ​ចាប់​ឆ្នោត​ផ្គូរផ្គង់វគ្គ ៨ក្រុមចុងក្រោយ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ ទី​១៥​ខែ​មិនា​ ខាង​មុខ៕

 

រូបភាព៖ UEFA Champions League

ប្រភព៖ BBC

អត្ថបទ៖ ណារ៉ុង

មតិយោបល់