Ole Gunnar Solskjaer នឹងត្រូវប្រកាសតែងតាំងជាគ្រូបង្វឹក Man Utd ជាអចិន្រៃ្តយ៍ឆាប់ៗនេះ

មាស សុផាណារ៉ុង March 12, 2019


 

អង់គ្លេស៖ យោងតាមរបាយការណ៍បានឱ្យដឹងថាក្រុមបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកាសតែងតាំង លោក Ole Gunnar Solskjaer ជាគ្រូបង្វឹកអចិន្រៃ្តយ៍ថ្មីរបស់ក្លឹប នៅចុងខែមីនានេះ។

បុរសសញ្ជាតិន័រវែស វ័យ៤៦ឆ្នាំរូបនេះ បានបង្ហាញនូវការដឹកនាំដ៏គួរឱ្យកត់សម្គាល់ចាប់តាំងពីលោកត្រូវបានគេតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ន នៃក្លឹប Manchester United កាលពីថ្ងៃទី១៩ ខែធ្នូ បន្ទាប់ពីការបណ្តេញ លោក Jose Mourinho ជាមួយនឹងការឈ្នះ ១៤លើក ស្មើ២ និងចាញ់តែ ២ដងប៉ុណ្ណោះ។

លោក Solskjaer ក៏បានរួមចំណែកធ្វើឲ្យមានរឿងមិនគួរជឿផងដែរ ពេលប្រកួតទល់នឹង Paris Saint-Germain ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយ ១/៤ ផ្តាច់ព្រ័ត្រ នៅក្នុងក្របខ័ណ្ឌ Champions League ។

តាមពិតដើមឡើយ Manchester United មានគម្រោងឲ្យលោកកាន់តំណែងនេះ ដល់ចុងបញ្ចប់រដូវកាលប៉ុណ្ណោះ ប៉ុន្តែពេលនេះក្រុមដែលមានរហ័ស្សនាមបិសាចក្រហម ត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការសម្រេចចិត្តមុនការប្រកួតក្របខ័ណ្ឌ Premier League មកដល់៕

 

ប្រភព៖ dailymail

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់