ក្រោយចូលមកដឹកនាំ ​Real Madrid វិញ Zidane ទទួលបានប្រាក់ឈ្នួលទ្វេដង

មាស សុផាណារ៉ុង March 12, 2019


 

អេស៉្បាញ៖ លោក Zinedine Zidane នឹងលែងក្លាយជាអ្នកចាត់ការទូទៅដែលទទួលបានប្រាក់ឈ្នួលទាបបំផុតនៅក្នុងពិភពបាល់ទាត់នៅអឺរ៉ុបតទៅទៀតហើយ បន្ទាប់ពីក្លឹប Real Madrid បានយល់ព្រមបង្កើនប្រាក់ឈ្នួលទ្វេដង ក្រោយពេលដែលលោកចូលមកកាន់តំណែងវិញ។

បុរសសញ្ជាតិបារាំង វ័យ៤៤ឆ្នាំរូបនេះ ត្រូវបានគេផ្តល់ឱ្យនូវកិច្ចសន្យា ២.៧លានអឺរ៉ូ ដែលស្មើនឹង ៤៤.០០០ផោន ក្នុងមួយសប្តាហ៍កាលពីចូលមកដឹកនាំដំបូង ជំនួស លោក Rafa Benitez។

ដោយឡែកកិច្ចសន្យាថ្មីរបស់ Zidane បានបង្ហាញថាគាត់អាចរកប្រាក់ចំណូលបាន ៥.៥ លានផោនក្នុងមួយរដូវ ដែលមានតម្លៃ ៩០,០០០ផោន ក្នុងមួយសប្តាហ៍។ អ្នកចាត់ការទូទៅនៃក្លិប Real Madrid មានទំនោរនឹងទទួលបានប្រាក់ខែទាប។ វប្បធម៌របស់ក្លិបគឺចាយខ្លាំងទៅលើកីឡាករល្បីៗ ប៉ុន្តែទើបតែផ្លាស់ប្ដូរនៅពេលដែលលោក Jose Mourinho មកដល់ឆ្នាំ២០១០។

សូមបញ្ជាក់ថា Zidane ដែល​ចាកចេញ​ពី​ក្លឹប​កាល​ពី​ខែ​ឧសភា​ បាន​ចុះ​កុងត្រា​ដឹកនាំ​ Real Madrid រហូត​ដល់​ឆ្នាំ​២០២២។ លោក​បាន​ជំនួស​តំណែង​អ្នក​ចាត់ការ​ Santiago Solari ដែល​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​ក្រោយ​ដឹកនាំ​បាន​ត្រឹម​៥​ខែ​ប៉ុណ្ណោះ ជាមួយមឹងការដឹកនាំ Real Madrid ​ដុនដាប​ដោយ​ធ្លាក់​ចេញ​ពី​ពាន​ Copa Del Rey, Champions League និង​ចាញ់​ Barcelona ១២​ពិន្ទុ​នៅ La Liga​​៕

 

ប្រភព៖ dailymail

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់