ក្រោយដឹកនាំចាញ់ក្នុង Premier League ជាលើកដំបូងលោក Ole ថាក្រុមចាប់ផ្ដើមយឺតពេក

មាស សុផាណារ៉ុង March 11, 2019


 

អង់គ្លេស៖ លោក Ole Gunnar Solskjaer បានដឹកនាំក្រុម Manchester United រងបរាជ័យជាលើកដំបូងក្នុងក្របខ័ណ្ឌ Premier League ក្រោមថ្វីជើងម្ចាស់ផ្ទះកាំភ្លើងធំ Arsenal នៅកីឡដ្ឋាន Emirates ២ទល់០ កាលពីយប់មិញ។

ក្រុមភាគខាងជើងទីក្រុងឡុងដ៍មួយនេះ បានចាប់ផ្តើមយ៉ាងលឿនក្នុងការប្រកួត ដោយបានរកគ្រាប់បាល់ទាត់បញ្ចូលទីពីចម្ងាយ ដោយកីឡាករ Granit Xhaka បានធ្វើឱ្យអ្នកចាំទី David De Gea បានត្រឹមឈរមើល មុនពេលដែល Pierre-Emerick Aubameyang ទាត់បាល់ពិន័យ១១ម៉ែត្រ នៅនាទី៦៩។

បរាជ័យនេះ បានធ្វើឲ្យក្រុម Man Utd បានធ្លាក់ទៅឈរនៅលេខ ៥វិញ ដែលធ្វើឲ្យ លោក Ole Gunnar Solskjaer ខកចិត្តយ៉ាងខ្លាំង មុនតតាំងជាមួយ Tottenham Hotspur នៅសប្ដាហ៍បន្ទាប់។ លោកបានប្រាប់ Sky Sports ថា៖ «យើងបានចាប់ផ្តើមយឺតៗ ប្រហែលជាមានប្រតិកម្មតបវិញពីរាត្រីថ្ងៃពុធ ប៉ុន្តែយើងបានបង្កើតឪកាសហើយនៅពេលដែលពួកគេរកគ្រាប់បាល់ទី១ បាននោះវាបានក្លាយទៅជាការប្រកួតផ្សេង។ យើងបានបង្កើតឪកាសច្រើនណាស់នៅថ្ងៃនេះ ជាងពេលដែលយើងផ្តួលពួកគេនៅក្នុងការប្រកួត FA Cup។ ជួនកាលវាកើតឡើង យើងទាត់ចំបង្គោលទី ២ដង ហើយមានឱកាសធំៗ ៥ដង។

រំលឹកមកលទ្ធផលរបស់ Arsenal វិញ ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​មូលដ្ឋាន​ភាគ​ខាង​ជើង​ទី​ក្រុង​ឡុង​ ឡើង​ទៅ​លេខ​៤​ តាមពីក្រោយក្រុមលេខ​៣​ Tottenham Hotspur តែ​១​ពិន្ទុ​ប៉ុណ្ណោះ ខណៈ Man Utd ធ្លាក់មកលេខ៥ វិញតាមពីក្រោយ Arsenal ២ពិន្ទុ និងលើ Chelsea តែ១ ពិន្ទុប៉ុណ្ណោះ ជាមួយនឹងការសល់មួយប្រកួតក្នុងដៃថែមទៀត។

ក្រុមកំពូលតារាងវិញ Machester City បន្តឈរកំពូលតារាងដដែល នាំមុខហង្សក្រហម Liverpool ១ពិន្ទុផងដែរ។

 

 

រូបភាព៖ Premier League

ប្រភព៖ Skysports

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់