Man Utd ធ្វើរឿងមិនគួរឲ្យជឿ ក្រោយវាយបកយកឈ្នះ PSG ឡើងវគ្គ៨ក្រុមចុងក្រោយ

មាស សុផាណារ៉ុង March 7, 2019


 

អ៊ឺរ៉ុប៖ ក្រុមបិសាចក្រហម Manchester United ទីបំផុតបានធ្វើរឿងមិនគួរឲ្យជឿ ដោយបានឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពាន UEFA Champions League ក្រោយវាយបកយកឈ្នះ Paris Saint Germain ដោយលទ្ធផល ៣ទល់នឹង១។

ពីការប្រកួត Romelu Lukaku គឺជាអ្នករកគ្រាប់ឲ្យ Man Utd មុននៅ ២នាទីដំបូង មុនកីឡាករ Juan Bernat តាមស្មើឲ្យ PSG បានវិញនៅនា១២នាទី។ បន្ទាប់មកទៀត Man U បានបន្ថែម២គ្រាប់ ជាការទាត់បញ្ចូលទីដោយ Lukaku ដដែលនៅនាទី៣០ និង Rashford នៅនាទី៩០+៤ ដោយបាល់ពិន័យ១១ម៉ែត្រ យកឈ្នះ ១ទល់៣ សរុបទាំង២ជើង ស្មើគ្នា ៣ទល់៣ ប៉ុន្តែយោងតាមរូបមន្ត Away Goal គឺ United ជាអ្នកឡើងទៅវគ្គបន្តព្រោះមាន គ្រាប់ក្រៅដីច្រើនជាង ( PSG ទាត់ក្រៅដីបាន ២គ្រាប់ ខណៈ Man Utd ទាត់ក្រៅដីបាន ៣គ្រាប់)។

រឿងមិគួរឲ្យជឿ គឺ Man Utd បានបរាជ័យដោយលទ្ធផល ២-០ ក្នុងដីខ្លួនឯង ដោយត្រូវការ ៣គ្រាប់យ៉ាងតិចដើម្បីឈ្នះនៅទឹកដីបារាំង ខណៈក្ដីសង្ឃឹមនេះហាក់ពិបាកបន្ទាប់ពីកីឡាករសំខាន់ៗរបួសជាហូរហែរ។

ដោយឡែកការប្រកួតមួយគូទៀតផងដែរ FC Porto ក៏បានវាយបក​យក​ឈ្នះ​ AS Roma ដូចគ្នា ពោលគឺនៅ​ម៉ោង​បន្ថែម​ ( Extra Time ) ដោយលទ្ធផល ៣ទល់១ និងសរុបទាំង ២ជើង FC Porto ៤ AS Roma ៣។

គិតមកទល់ពេលនេះ មានក្រុមចំនួន ​៤​ហើយ​ដែលកក់កៅអី​ឡើង​វគ្គ​ ៨​ក្រុម​ចុង​ក្រោយរួមមាន​ Ajax Amsterdam , Manchester United , Tottenham Hotspur និង FC Porto ស្របពេលដែលសប្ដាហ៍​ក្រោយ​នឹង​មាន​ការ​ប្រកួត​ចំនួន​ ៤​គូ​បន្ថែមទៀត​ ដើម្បីបង្រ្គប់ក្រុមចំនួន៤ទៀត ​ចាប់​ឆ្នោត​ផ្គូរផ្គង់វគ្គ ៨ក្រុមចុងក្រោយ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ ទី​១៥​ខែ​មិនា​ ខាង​មុខ៕

 

រូបភាព៖ UEFA Champions League

អត្ថបទ៖ ណារ៉ុង

មតិយោបល់