Real ធ្លាក់ចេញពីវគ្គ១៦ក្រុម UCL ជាលើកដំបូងក្នុងរយៈពេល៩ឆ្នាំចុងក្រោយ

មាស សុផាណារ៉ុង March 6, 2019


 

អេស៉្បាញ៖ ម្ចាស់ជើងឯក UEFA Champions League ៣សម័យកាល ក្រុមអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ក្នុងវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ Ajax ក្នុងលទ្ធផល ៤ទល់នឹង១ នៅជើងទីពីរ លើដីខ្លួនឯង។

ការប្រកួតរវាង Real Madrid ជាមួយ Ajax ដែលបញ្ចប់ទៅ ១ទល់៤ នោះក្រុមភ្ញៀវបាននាំមុខមុនដល់ទៅ ៣គ្រាប់ ដែលធ្វើបានសម្រេចដោយកីឡាករ Ziyech នៅនាទី៧ Neres នៅនាទី១៨ Tadic នៅនាទី៦២ គ្រាដែលម្ចាសផ្ទះសងបានមួយគ្រាប់មកវិញ នៅនាទី៧០ ដោយ Asensio តែ២នាទីបន្ទាប់ Ajax បន្ថែមគ្រាប់ចុងក្រោយ នឹងជាគ្រាប់ជ័យជម្នះដោយកីឡាករ ​Schone។ កាលជើងទី១ នៅទឹកដីហូឡង់ Real Madrid បានយកឈ្នះ Ajax ២-១ បូកជាមួយលទ្ធផលជើងទី២ នេះ Real Madrid រងបរាជ័យលទ្ធផលសរុប ៣ទល់៥។

នេះគឺជាការឡើងវគ្គ៨ក្រុមចុងក្រោយលើកដំបូងរបស់ Ajax គិតចាប់ពីឆ្នាំ១៩៩៧មក ដោយឡែកវាក៏ជាការខកខានវគ្គ៨ក្រុមលើកដំបូងដែររបស់ Real ក្នុង៩រដូវកាលចុងក្រោយដោយសារក្រុមនេះតែងឡើងយ៉ាងហោចណាស់ ក៏ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ គិតចាប់ពីឆ្នាំ២០១១មក និងឈ្នះជើងឯក៤ដង។

ដោយឡែកការប្រកួតមួយគូទៀត Tottenham Hotspur បានឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ដដែលនេះ ក្រោយយកឈ្នះ Borussia Dortmund ដោយលទ្ធផល ១-០ លើទឹកដីអាល្លឺម៉ង់ និងឈ្នះសរុបទាំង២ជើង ០ទល់៤៕

 

រូបភាព៖ AFP

អត្ថបទ៖ ណារ៉ុង

មតិយោបល់