គ្រូដែលធ្លាប់ជួយឲ្យ Leicester ជោគជ័យ ទីបំផុតអស់តួនាទីពីក្លឹប Fulham

មាស សុផាណារ៉ុង March 1, 2019


 

អង់គ្លេស៖ ក្លឹប Fulham បានសម្រេច​បណ្ដេញ​អ្នក​ចាត់​ការដែលធ្លាប់ជួយឲ្យ Leicester City ជោគជ័យ លោក Claudio Ranieri ចេញ​ពី​តំណែងហើយ បន្ទាប់​ពី​ដឹកនាំ​ក្រុមពុំទទួលបានលទ្ធផលល្អ។

ការដែលត្រូវបានបណ្ដេញចេញនេះគឺបន្ទាប់ពីចូលកាន់តំណែងបានត្រឹមតែ១០៦ថ្ងៃ ក្រោយដឹកនាំបាន ១៧ប្រកួត ឈ្នះតែ៣ ប្រកួតប៉ុណ្ណោះ ខណៈការប្រកួតដែលនៅសេសសល់ លោក Scott Parker នឹង​ត្រូវ​រ៉ាប់រង​ដឹកនាំ Fulham បណ្ដោះអាសន្ន

បច្ចុប្បន្ន Fulham កំពុងស្ថិតនៅ​លេខ​១៩ ​នៃ​តារាង​ពិន្ទុ Premier League គម្លាត​១០​ពិន្ទុ​ពី​តំបន់​សុវត្ថិភាព ខណៈ​សល់​១០​ប្រកួត​ទៀត​នឹង​ចប់​រដូវ​កាល ២០១៨-២០១៩ នេះ៕

 

ប្រភព៖ racingpost

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់