ប្រធានាធិបតីឥណ្ឌូនេស៊ី ផ្តល់ប្រាក់រង្វាន់ ២០០លានរ៉ូពី ដល់យុវន U-22 ក្រោយនាំពានត្រលប់ទៅផ្ទះ

មាស សុផាណារ៉ុង February 28, 2019


 

ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ( Jokowi ) បានផ្តល់ប្រាក់រង្វាន់ ២០០លានរ៉ូពី ( ប្រហែល ១៤,០០០ ដុល្លារ )សម្រាប់កីឡាករឥណ្ឌូនេស៊ីអាយុក្រោម២២ឆ្នាំ នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីជាការលើកទឹកចិត្តចំពោះជោគជ័យនៃការឈ្នះពានរង្វាន់ AFF U-22 LG Cup 2019។

លោក Jokowi បាននិយាយនៅចំពោះមុខក្រុមកីឡាករជម្រើសជាតិអាយុក្រោម២២ឆ្នាំ ថា៖ «តើពេលណាដែល លោក Menpora ផ្តល់ប្រាក់រង្វាន់? កីឡាករម្នាក់ៗទទួលបាន ៦៥លានរ៉ូពី (ប្រាក់រង្វាន់) ហើយពីខ្ញុំម្នាក់ៗ ២០០លានរ៉ូពី។» ក្រៅពីកីឡាករ លោក Jokowi ក៏បានផ្តល់ប្រាក់រង្វាន់ ដូចគ្នានេះសម្រាប់គ្រូបង្វឹកលោក Indra Sjarif និងក្រុមគ្រូជំនួយផងដែរ។

ប្រធានាធិបតីដដែលរូបនេះ បានអះអាងថាមានមោទនភាពខ្លាំងណាស់ចំពោះក្រុម U-22 ដែលបានយកពានរង្វាន់ AFF U-22 2019 មកផ្ទះ។ លោកសង្ឃឹមថាស្នាដៃនេះអាចក្លាយជាការរស់ឡើងវិញនៃបាល់ទាត់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

សូមបញ្ជាក់ថា U-22 ឥណ្ឌូនេស៊ី បានគ្រងតំណែងជើងឯកពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម២២ឆ្នាំ ( AFF U-22 Championship 2019 ) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្រោយយកឈ្នះ U-22 ថៃ ដោយលទ្ធផល ២ទល់១ នៅវគ្គផ្ដាច់ព្រ័ត្រ ជាមួយនឹងកំណត់ត្រាមិនដែលចាញ់សូម្បីតែ ១ប្រកួតក្នុងពានរង្វាន់នេះ៕

 

ប្រភព៖ bola.com

ប្រែសម្រួល៖ ណារ៉ុង 

មតិយោបល់