២៨ឆ្នាំហើយ Chelsea ទើបតែរងបរាជ័យចាស់ដៃពីគូប្រកួត ច្រើនគ្រាប់ដូចយប់មិញ

មាស សុផាណារ៉ុង February 11, 2019


 

អង់គ្លេស៖ ក្រុមតោខៀវ Chelsea បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេល២៨ឆ្នាំ នៅពេលដែលពួកគេត្រូវបានបំបាក់ដោយក្រុមមេឃខៀវ Manchester City  ៦-០ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។

វាជាលទ្ធផលដ៏អាក្រក់បំផុតសម្រាប់ Chelsea ក្នុងការប្រកួតគ្រប់ក្របខ័ណ្ឌទាំងអស់ ចាប់តាំងពីការបរាជ័យ ៧-០ ក្នុងក្របខ័ណ្ឌ Premier League របស់ពួកគេក្រោមថ្វីជើង Nottingham Forest ក្នុងខែមេសា ឆ្នាំ១៩៩១ នៅ City Ground។

ក្រុមរបស់លោក Maurizio Sarri ត្រូវបាន ​Manchester City នាំមុខដល់ទៅ ៤-០ ក្នុងការប្រកួត ៤៥នាទីដំបូង នៅលើទីលាន Etihad។ ​​២៥​នាទី​ដំបូង​ ម្ចាស់​ផ្ទះ​ Manchester City បាន​ទាត់ចូល​ទី​​ Chelsea រហូត​ដល់​៤​គ្រាប់​​ ដោយ​ Sterling រក​បាន​១​គ្រាប់​ Sergio Aguero រក​បាន​២​គ្រាប់​ និង Gundogan រក​បាន​១​គ្រាប់​ មុននឹង​ Sterling និង​ Sergio Aguero បន្ថែម២គ្រាប់ទៀត នៅវគ្គទី២។

វាក៏ជាលើកទី១ ផងដែរ ដែលក្រុមតោខៀវ Chelsea បានបណ្តោយឱ្យរបូតគ្រាប់បាល់ ៤គ្រាប់ ឬច្រើនជាងនេះជាប់ៗគ្នា នៅក្នុងការប្រកួតធំៗ ចាប់តាំងពីខែធ្នូ ឆ្នាំ១៩៩០ បន្ទាប់ពីពួកគេបានចាញ់ក្រុម Bournemouth ៤-០ នៅឯកីឡដ្ឋាន Vitality កាលពីថ្ងៃទី៣០ ខែមករា។

បច្ចុប្បន្នក្រុមតោខៀវ Chelsea ឈរនៅលេខរៀងទី៦ នៅតារាងក្របខ័ណ្ឌ Premier League ដែលតាមពីក្រោយ ១ពិន្ទុពីក្រុមលេខ៤ Manchester United ដែលកំពុងតែរីករាយជាមួយជ័យជម្នះតៗគ្នា ចាប់តាំងពី លោក Ole Gunnar Solskjaer បានចូលកាន់តំណែងកាលពីខែធ្នូ។

បរាជ័យនេះ បានធ្វើឲ្យកៅអីរបស់ លោក Sarri កំពុងស្ថិតនៅក្រោមសម្ពាធផងដែរ ត្បិតប៉ុន្មានប្រកួតមកនេះដឹកនាំក្រុមពុំសូវបានល្អឡើយ។ លោកនៅមានឱកាសស្រោចស្រង់បើសិនជាប្រកួតផ្ដាច់ព្រ័ត្រអាចយកឈ្នះ Man City វិញក្នុងពាន League Cup ចុងខែកុម្ភៈ៕

 

រូបភាព៖ Premier League

ប្រភព៖ goal

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់