Pep ថា Man City ត្រលប់មករកមេរៀន «មិនបោះបង់» ក្រោយឡើងមកកំពូលតារាងយប់មិញ

មាស សុផាណារ៉ុង February 7, 2019


 

អង់គ្លេស៖ លោក Pep Guardiola និយាយថាការវិលត្រឡប់របស់ក្រុម Manchester City មកកាន់កំពូលតារាង គឺជាមេរៀនមួយដែល «មិនបោះបង់ឡើយ» បន្ទាប់ពីក្រុមបានឡើងមកកំពូលតារាង ក្រោយយកឈ្នះ Everton ក្នុងជំនួបមុនសប្ដាហ៍។

ក្រុមមេឃខៀវ Manchester City តាមពីក្រោយ ហង្សក្រហម Liverpool ១០ពិន្ទុ កាលពីថ្ងៃទី២៩ ខែធ្នូ ប៉ុន្តែបានវិលត្រឡប់មកឈរនៅលើកំពូលតារាងវិញ ជាមួយនឹងជ័យជម្នះ ២-០ នៅលើទឹកដី Goodison Park យប់ថ្ងៃពុធជាជំនួបមុនការកំណត់ ទោះបី Liverpool នៅសល់ការប្រកួត ១ប្រកួតនៅក្នុងដៃក៏ដោយ ។

លោក Guardiola បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «វាជារឿងល្អ ដែលបានឡើងមកកំពូលតារាង ប៉ុន្តែ Liverpool មានការប្រកួត ១ប្រកួតទៀត នៅលើទឹកដី Old Trafford។ ខ្ញុំមិនគិតច្រើនអំពីវាទេ យើងមានការប្រជែងដ៏ពិសេសមួយនៅថ្ងៃអាទិត្យ ខាងមុខនេះទល់នឹង Chelsea, ការប្រកួត League Cup និងក្របខ័ណ្ឌ Champions League ចាប់ផ្ដើមម្តងទៀត ដូច្នេះខ្ញុំមិនគិតច្រើន អំពីការក្លាយជាក្រុមលេខ១ ឬលេខ២ ឡើយ»

«កាលពីមួយខែមុន យើងតាមពីក្រោយ ១០ពិន្ទុ។ ៤ ឬ ៥ថ្ងៃមុន យើងតាមពីក្រោយ ៧ពិន្ទុ ហើយឥឡូវនេះយើងស្ថិតនៅកំពូលតារាង។ វាជាមេរៀនមួយ ដែលមិនត្រូវបោះបង់ អ្វីៗអាចនឹងកើតឡើង»។ Pep បានបន្ថែម។

 

ប្រភព៖ skysports

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់