Messi មានឈ្មោះក្នុងបញ្ជីរបស់ Barcelona ត្រៀមជំនួប El Clasico យប់នេះ តែមិនប្រាកដថាបានលេង

មាស សុផាណារ៉ុង February 6, 2019


 

អេស៉្បាញ៖ លោក Ernesto Valverde គ្រូបង្វឹករបស់ក្លឹប Barcelona បានបញ្ចូលឈ្មោះ Lionel Messi ក្នុងក្រុមរបស់លោក សម្រាប់ជំនួប ​El Clasico នាយប់ថ្ងៃពុធ នេះទល់នឹងក្រុមអធិរាជស Real Madrid។

ក្រុមទាំង ២នេះ នឹងត្រូវជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Copa del Rey ជើងទី១ ខណៈចំពេលដែលរបួសរបស់ Messi កាលពីចុងសប្ដាហ៍ទល់នឹងក្លិប Valencia ធ្វើឲ្យមានភាពមិនច្បាស់លាស់ ថាតើអាចនឹងចាប់ផ្តើមជម្រើសដំបូង ឬអង្គុយនៅកៅអីបម្រុង។

Barcelona អាចឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ បើសិនជាមានវត្តមានរបស់ Messi គ្រាដែលកីឡាករវ័យ៣១ឆ្នាំ រូបនេះរកបាន ៥គ្រាប់ក្នុងចំណោម ៥ប្រកួតចុងក្រោយរបស់គេ ទល់ជាមួយ Real Madrid។

ទោះជាយ៉ាងណាក៏ដោយ Ousmane Dembele ត្រូវបានរាយការណ៍ថា មិនអាចចូលលេងក្នុងជំនួបនេះបានហើយ បន្ទាប់ពីកីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានកាត់ចេញពីបញ្ជី បើទោះបីជា Dembele បានចូលរួមហ្វឹកហាត់ កាលពីល្ងាចថ្ងៃអង្គារ ក៏ដោយ ក៏លោក Valverde បានសម្រេចចិត្តថារូបគេមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការវិលត្រឡប់មកវិញឡើយ។

បញ្ជាក់ថា ការប្រកួតជើងទី១ រវាង Barcelona ជាមួយ Real Madrid ក្នុងក្របខ័ណ្ឌ Copa del Rey នឹងធ្វើឡើងនៅលើទឹកដី Camp Nou នាវេលាម៉ោង ៣យប់៕

 

ប្រភព៖ marca

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់