សាកសពមួយត្រូវបានរកឃើញក្នុងបំណែកយន្តហោះដែលដឹក​កីឡាករ Sala ធ្លាក់

មាស សុផាណារ៉ុង February 5, 2019


 

អង់គ្លេស៖ បន្ទាប់ពីបានរកឃើញបំណែកយន្ដហោះ​ធ្លាក់​ក្នុង​សមុទ្រ​ ដែល​ដឹក​កីឡាករ Emiliano Sala ​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​យក​ឃើញ​ហើយ​កាល​ពីថ្ងៃទី០៤ ខែកុម្ភៈ បន្តមកទៀតសាកសពមួយ ត្រូវបានរកឃើញបំណែកយន្តហោះដែលធ្លាក់នោះ។

យន្ដហោះ Piper Malibu ដែលបានដឹកខ្សែបម្រើថ្មីរបស់ខ្សែប្រយុទ្ធ Cardiff និងពីឡុត David Ibbotson ត្រូវបានរកឃើញនៅផ្នែកខាងក្រោមនៃ ​English Channel កាលពីព្រឹកថ្ងៃអាទិត្យ ខណៈក្រុមអ្នកស៊ើបអង្កេតរបស់ AAIB ក៏បានបញ្ចេញរូបភាពយន្តហោះដំបូង ដែលបង្ហាញពីផ្នែកខាងឆ្វេងនៃផ្នែកសំខាន់របស់យន្តហោះ ខណៈសាកសពដែលរកឃើញនៅក្នុងបំណែកបាក់បែកនោះ មិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយទេ។ AAIB បាននិយាយថាឥឡូវនេះពួកគេកំពុងពិចារណាលើជំហានបន្ទាប់ដែលត្រូវពិគ្រោះយោបល់ជាមួយគ្រួសារ Sala និង Ibbotson ក៏ដូចជាប៉ូលីស។

យន្តហោះនេះបានបាត់ខ្លួនកាលពីថ្ងៃទី២១ ខែមករា នៅពេលហោះហើរពីទីក្រុង Nantes ទៅ Cardiff ប៉ុន្មានថ្ងៃ បន្ទាប់ពីកីឡាកររូបនេះ បានបញ្ចប់ការផ្ទេរជាមួយនឹងកំណត់ត្រាសម្រាប់ក្លឹប Cardiff ក្នុងក្របខ័ណ្ឌ Premier League។

យន្ដហោះ​នេះ​បាន​បាត់​ពី​រាដ៉ា ​នៅ​កន្លែង ​English Channel​។ ក្រោយ​ពី​បាត់​ដំណឹង​ទៅ ​ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​រុក​រក​ប៉ុន្មាន​ថ្ងៃ ​ប៉ុន្តែ​បាន​ផ្អាក​វិញ​ក្រោយ​ពី​រក​មិន​ឃើញ។ ក្រោយ​ពី​បញ្ចប់​ទៅ​ហើយ​នោះ ​មាន​កីឡាករ​និង​សប្បុរសជន​ជា​ច្រើន​បាន​ប្រមូល​លុយ​គ្នា​ដើម្បី​បន្ដ​ការ​រុករក​ទៀត៕

 

ប្រភព៖ skysports

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់