Liverpool បោះ ២ពិន្ទុចោលកាលពីយប់មិញ នាំឲ្យ Man City ប្រជែងកាន់តែកៀក

មាស សុផាណារ៉ុង February 5, 2019


 

អង់គ្លេស៖ ក្រុមហង្សក្រហម Liverpool កាលពីយប់មិញបានខាតបង់អស់ ២ពិន្ទុ ក្នុងឱកាសបន្តនាំមុខលើតារាងនៃក្របខណ្ឌ Premier League ឲ្យកាន់តែកក់ក្ដៅ ក្រោយបានត្រឹមស្មើជាមួយ West Ham United ១ទល់១។

ការប្រកួតយប់មិញ ដែលធ្វើឡើងនៅលើទឹកដីរបស់ក្រុមញញួរធំ West ​Ham United ក្រុមភ្ញៀវ Liverpool បានរកគ្រាប់បាល់នាំមុខមុន សម្រេចដោយខ្សែប្រយុទ្ធ Sadio Mane នៅនាទី២២ ប៉ុន្តែរំលងបានតែ ៦នាទី ខ្សែបម្រើសញ្ជាតិអង់គ្លេស Michail Antonio អាចរកគ្រាប់បាល់តាមស្មើវិញ នាទី២៨។ គ្រាប់បាល់តែ ២គ្រាប់នេះគឺជាគ្រាប់បាល់ដែលមានក្នុងការប្រកួត ដែលបញ្ចប់ទៅដោយលទ្ធផល ១ទល់១។

Liverpool ទទួលបានត្រឹមលទ្ធផលស្មើបែបនេះ នឹងធ្វើឲ្យការប្រជែងពាន Premier League នៅតែបន្តហើយរឹតតែស្វិតស្វាញ ក៏ព្រោះតែពិន្ទុនៅពេលនេះគម្លាតរវាង Liverpool និង Man City គឺខុសគ្នាតែ ៣ពិន្ទុប៉ុណ្ណោះ ក៏ជាឱកាសផងដែរសូម្បីតែ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ក៏អាចមានលទ្ធភាពប្រជែងពានបានដូចគ្នា គ្រាដែលតាមពីក្រោយ ៥ពិន្ទុ។

ងាកមក Chelsea , Manchester United និង Arsenal វិញទាំង ៣ក្រុមនេះហាក់ពិបាកក្នុងការប្រជែងជើងឯកបន្តិច ប៉ុន្តែសម្រាប់បច្ចុប្បន្នក្រុមខ្លាំងទាំង ៣នេះកំពុងប្រជែងកៅអី ​Top 4 ជាមួយនឹងគម្លាតពិន្ទុខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។

តារាងចំណាត់ថ្នាក់សរុប ត្រឹមសប្ដាហ៍ទី២៥៖

 

រូបភាព៖ Premier League

អត្ថបទ៖ ណារ៉ុង

មតិយោបល់