ក្រោយត្រលប់ពី Asian Cup ជាមួយកូរ៉េ Son ជួយ Spur បាន២ដងចំពេលតំបន់ប្រយុទ្ធកំពុងមានវិបត្តិ

មាស សុផាណារ៉ុង February 3, 2019


 

អង់គ្លេស៖ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min បានជួយសង្រ្គោះក្លឹបរបស់ខ្លួន Tottenham Hotspur ២ដងហើយចាប់តាំងពីបានត្រលប់មកចូលរួមជាមួយក្រុមវិញ ក្រោយពុំអាចជួយជម្រើសជាតិកូរ៉េខាងត្បូង ឲ្យឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Asian Cup 2019 មក។

ក្រុមមាន់ខ្នាយមាស Tottenham Hotspur កំពុងមានវិបត្តិនៅតំបន់ប្រយុទ្ធ បន្ទាប់ពី Harry Kane ជាមួយ Ali សុទ្ធតែរងរបួសរយៈពេលយូរ ប៉ុន្តែចំពេលដែលអវត្តមានរបស់កីឡាករសំខាន់ ២រូបនេះ Son Heung-Min បានក្លាយជាផ្កាយសង្រ្គោះក្រោយរកបាន ២គ្រាប់ ក្នុង២ប្រកួតចុងក្រោយនៃលីគនាំឲ្យក្រុមឈ្នះទាំង ២ប្រកួត និងបានឡើងមកលេខ២ ជាបណ្ដោះអាសន្នផងដែរ តាមពីក្រោយក្រុមកំពូលតារាង Liverpool ៤ពិន្ទុ។

មុនប្រកួតយប់មិញនេះ Son រកគ្រាប់បាល់បាន ១គ្រាប់ផងដែរ ក្នុងជំនួបយកឈ្នះ Watford ២ទល់១ កាលពីយប់ថ្ងៃពុធកន្លងទៅ។

នាំឲ្យបានឡើងមកលេខ២ ជាបណ្ដោះអាសន្នផងដែរ តាមពីក្រោយក្រុមកំពូលតារាង Liverpool ៤ពិន្ទុ គឺបន្ទាប់ពី Spur បានយកឈ្នះ Newcastle United តែ១គ្រាប់គត់ពីការទាត់របស់ Son ក្នុងជ័យជម្នះ ១ទល់០។ តែយ៉ាងណាមិញ Liverpool អាចនឹងដាច់ Spurs ៧ពិន្ទុវិញបើសិនជាគេយកឈ្នះ West Ham United នៅយប់ថ្ងៃច័ន្ទ និងអាចឲ្យ Spur រំកិលមកលេខ៣ វិញផងដែរ បើសិនជា Man City ឈ្នះ Arsenal នៅយប់នេះ។

យប់មិញផងដែរ ក្រុមតោខៀវ Chelsea ក៏រកជ័យជម្នះត្រលប់មកវិញផងដែរ ក្រោយចាញ់ស្ពឹកមុខកាលពីពាក់កណ្ដាលសប្ដាហ៍ ដោយបានយកឈ្នះ Huddersfield ៥ទល់០ ក្នុងនោះខ្សែប្រយុទ្ធចំណូលថ្មីខ្ចីជើងពី Juventus កីឡាករ Higuain រកបាន ២គ្រាប់ ជាការរួមចំណែក៕

លទ្ធផលពីគូរផ្សេងៗទៀតមានដូចខាងក្រោម៖

 

រូបភាព៖ Premier League & sportinglife

អត្ថបទ៖ ណារ៉ុង

មតិយោបល់