Liverpool ខកចិត្តត្បិតស្មើ ប៉ុន្តែ Chelsea រឹតតែខកចិត្តក្រោយចាញ់ Bournemouth ចាស់ដៃ

មាស សុផាណារ៉ុង January 31, 2019


 

អង់គ្លេស៖ ការប្រកួតក្របខ័ណ្ឌ Premier League កាលពីយប់មិញដែលស្ថិតក្នុងសប្ដាហ៍ទី២៤ Liverpool ខកចិត្តត្បិតស្មើ Leicester ប៉ុន្តែ Chelsea រឹតតែខកចិត្តក្រោយចាញ់ Bournemouth ចាស់ដៃ។

ក្រុមកំពូលតារាងលីគ Liverpool បានស្មើជាមួយ Leicester City ១ទល់១ ដោយនៅក្នុងការប្រកួត Liverpool បានបើកការនាំមុខ១គ្រាប់មុន ទាត់បញ្ចូលទីដោយ Mane តាំងពី៣នាទី ប៉ុន្តែ Leicester បានតាមស្មើបានវិញ ជាការទាត់ដោយខ្សែការពារ Maguire នៅចុងវគ្គទីមួយនាទី ៤៥+២ និងរក្សាលទ្ធផលដល់ចប់ការប្រកួត។

ដោយឡែកក្រុមរបស់ លោក Maurizio Sarri តោខៀវ Chelsea បាន​ជ្រុះ​ចេញ​ពី​តំណែង​ក្រុម​កំពូល​ទាំង​៤ ​នៅ Premier League បន្ទាប់​ពី​ធ្វើ​មិន​បាន​ល្អ​ក្រោយចាញ់ AFC Bournemouth យ៉ាងចាស់ដៃ ៤-០។

៤​គ្រាប់ ​របស់​ម្ចាស់​ផ្ទះ Bournemouth ធ្វើ​បាន​ដោយ​កីឡាករ Joshua King ២​គ្រាប់​ម្នាក់​ឯង David Brooks និង Charlie Daniels ទាត់​ចូល​បាន​ម្នាក់​មួយ​គ្រាប់​។ ចំណែក​ឯ Chelsea​ រក​មិន​បានសូម្បីតែ​មួយ​គ្រាប់​។

គូផ្សេងទៀត ដូចជា Spur បានយកឈ្នះ Watford ២ទល់១ ពីការទាត់របស់ Son និង Llorente និងគូផ្សេងៗទៀតមានដូចខាងក្រោម។

លទ្ធផលពីការប្រកួតក្នុងសប្ដាហទី២៤ នេះ៖

ងាកមកតារាងចំណាត់ថ្នាក់វិញ ទោះមិនអាចឈ្នះការប្រកួតនេះតែ Liverpool បានបន្ថែម១ពិន្ទុដែរលើ City ដែលចាញ់ Newcastle កាលពីថ្ងៃអង្គារ ដូច្នេះពេលនេះពួកគេដាច់៥ពិន្ទុហើយ។ ស្របពេលដែល Chelsea ដែលចាញ់បានធ្លាក់មកលេខ៥ នាំឲ្យ Arsenal ឡើងមកលេខ៤ ដែលជាលេខប្រចាំត្រកូល៕

 

រូបភាព៖ Premier League

អត្ថបទ៖ ណារ៉ុង

មតិយោបល់