ជប៉ុន បំបាក់អ៊ីរ៉ង់ ចាស់ដៃកក់កៅអីវគ្គផ្ដាច់ព្រ័ត្រពាន AFC Asian Cup 2019

មាស សុផាណារ៉ុង January 29, 2019


 

អាស៊ី៖ ក្រុមបាល់ទាត់សាម៉ូរ៉ៃខៀវ ជប៉ុន ទីបំផុតបានកៅអីទៅវគ្គផ្ដាច់ព្រ័ត្រជាផ្លូវការ ក្នុងពានរង្វាន់ជើងឯកបាល់ទាត់ទ្វីបអាស៊ី AFC Asian Cup 2019 បន្ទាប់ពីបានយកឈ្នះ ជម្រើសជាតិអ៊ីរ៉ង់ ចាស់ដៃ ០ទល់៣ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់មិញ។

កីឡាករ Yuya Osako ត្រូវបានចាត់ទុកថាជាវីរៈបុរសនាំជប៉ុនទៅវគ្គផ្ដាច់ព្រ័ត្រ គ្រាដែលកីឡាករវ័យ២៨ឆ្នាំរូបនេះ រកគ្រាប់បាល់បាន ២គ្រាប់ ត្រឹមរយៈពេលតែ១០នាទី ពោលគឺនាទី ៥៦, ៦៧ មុននឹងមិត្តរួមក្រុម Haraguchi សម្រេចផ្ដាច់គ្រាប់ទី៣ និងជាគ្រាប់ជ័យជម្នះនៅនាទី ៩០+១។

ជ័យជម្នះនេះនឹងធ្វើឲ្យជប៉ុន ឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាលើកទី៥ ហើយត្រូវអង្គុយរង់ចាំការឈ្នះរវាងម្ចាស់ផ្ទះ អារ៉ាប់រួម ជាមួយ កាតា ដែលតតាំងគ្នានៅយប់នេះ៕

 

រូបភាព៖ The-AFC & AFC Asian Cup

អត្ថបទ៖ ណារ៉ុង

មតិយោបល់