ជប៉ុន ត្រូវការឈ្នះតែ ២ប្រកួតប៉ុណ្ណោះដើម្បីក្លាយជាម្ចាស់ជើងឯក AFC Asian Cup ជាលើកទី៥

មាស សុផាណារ៉ុង January 28, 2019


 

អាស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន កំពុងស្ថិតនៅលើវិថីមួយដើម្បីឈានទៅកាន់តំណែងជាក្រុមដែល គ្រងជើងឯកពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី AFC Asian Cup ជាលើកទី៥ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយត្រូវការការឈ្នះតែ ២ប្រកួតទៀតប៉ុណ្ណោះ។

ក្រុមដែលមានរហស្សនាមថា ស៉ាម៉ូរៃជប៉ុន បច្ចុប្បន្នកំពុងស្ថិតនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ដែលធ្វើឡើងនៅរៀងរាល់ ៤ឆ្នាំម្ដងមួយនេះ ដោយយប់នេះត្រូវតតាំងជាមួយ ជម្រើសជាតិអ៊ីរ៉ង សម្រាប់កៅអីទៅវគ្គផ្ដាច់ព្រ័ត្រ។

ការប្រកួតរវាងក្រុមទាំង ២នឹងធ្វើឡើងនៅវេលាម៉ោង ៩យប់ ( ម៉ោងនៅកម្ពុជា ) ដោយមានការផ្យាយបន្តផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News។

នៅក្នុងពានរង្វាន់ដដែលនេះ ជម្រើសជាតិជប៉ុន ត្រូវបានកត់ត្រាថាជាក្រុមដែលឈ្នះពាននេះច្រើនជាងគេ ចាប់តាំងពីពានរង្វាន់បង្កើតឡើងនៅឆ្នាំ១៩៥៦ ដែលស្មើនឹង ១៧ដង ក្នុងនោះជប៉ុន ឈ្នះចំនួន៤ដង ( ឆ្នាំ១៩៩២ , ២០០០ , ២០០៤ និង ២០១១ ) បើធៀបទៅនឹងក្រុមលេខ២ អារ៉ាបប៊ីតសាវឌីត ជាមួយ អ៊ីរ៉ង ឈ្នះម្នាក់ ៣ដង។

ដូច្នេះ ជប៉ុន ត្រូវការឈ្នះតែ ២ប្រកួតទៀតប៉ុណ្ណោះ ពោលគឺយប់នេះដាច់ខាត ត្រូវឈ្នះអ៊ីរ៉ង ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ហើយត្រូវត្រៀមប្រកួតយ៉ាងណាឲ្យឈ្នះ រវាង កាតា ជាមួយអារ៉ាប់រួម ដែលតតាំងគ្នានៅយប់បន្ទាប់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា៕

 

រូបភាព៖ The-AFC

អត្ថបទ៖ ណារ៉ុង

មតិយោបល់