Thomas Tuchel ថា ​​PSG ស្ថិតក្នុងស្ថានភាពពិបាកមុនប៉ះ Man Utd នៅក្របខណ្ឌ UCL ដោយសារ Neymar

មាស សុផាណារ៉ុង January 28, 2019


 

បារាំង៖ លោក Thomas Tuchel គ្រូបង្វឹកក្រុម Paris St-Germain និយាយថាវាពិតជាលំបាកខ្លាំងណាស់សម្រាប់ Neymar ដែលអាចចូលលេងបាន សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយនឹង Manchester United នៅខែក្រោយ។

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីល រូបនេះបានរងរបួសបាក់ឆ្អឹងខ្នងក្នុងការប្រកួតជាមួយក្រុម Strasbourg នៅពាន French Cup កាលពីថ្ងៃពុធ។

ក្រុម PSG នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដី Old Trafford សម្រាប់ជើងទី១ នៃការប្រកួតវគ្គ ១៦ក្រុមចុងក្រោយរបស់ពួកគេក្នុងក្របខណ្ឌ UEFA Champions League នៅថ្ងៃទី១២ ខែកុម្ភៈ។

លោក Tuchel បាននិយាយថា៖ «វានៅតែលឿនពេកក្នុងការនិយាយអំពីកាលបរិច្ឆេទនៃការវិលត្រឡប់វិញរបស់ Neymar»

ទោះបីជាការអវត្តមានរបស់កីឡាករ Neymar ក៏ដោយ PSG បានរក្សាការមិនស្គាល់ចាញ់របស់ពួកគេក្នុង  Ligue 1 ជាមួយនឹងជ័យជម្នះ ៤-១ លើក្រុម Rennes កាលពីថ្ងៃអាទិត្យ ផងដែរ៕

 

រូបភាព៖ dailytimes

ប្រភព៖ BBC

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់