គ្រូថៃ ថាកីឡាករមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការឡើងទៅជុំបន្ទាប់នៃពាន AFC Asian Cup 2019

មាស សុផាណារ៉ុង January 14, 2019


 

អាស៊ី៖ ក្រុមដែលមានរហស្សនាមដំរីសឹកថៃ ត្រូវការលទ្ឋផលដ៏ល្អមួយពីការប្រកួតទល់នឹងម្ចាស់ផ្ទះ អារ៉ាប់រួម នៅយប់នេះដើម្បីបន្តការប្រកួតប្រជែងរបស់ខ្លួន ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Asian Cup 2019 ដោយយ៉ាងហោចណាស់លទ្ធផលស្មើគឺជាក្ដីសង្ឃឹមដ៏ល្អគួរសមមួយសម្រាប់ថៃ។

អារ៉ាប់រួម ផ្ទាល់ក្នុងនាមជាម្ចាស់ផ្ទះក៏មិនទាន់ធានាកៅអីមួយនៅក្នុង វគ្គ១៦ក្រុមចុងក្រោយដូចគ្នា ដូច្នេះលទ្ធផលដ៏ល្អយប់នេះ ក៏ក្រុមមួយនេះចង់បានដូចគ្នា។

ជាមួយគ្នានេះ លោក Sirisak Yodyardthai គ្រូបង្វឹកបណ្ដោះអាសន្ននៃក្រុមជម្រើសជាតិថៃ ក៏កំពុងស្វែងរកលទ្ធផលល្អនៅក្នុងការប្រកួតនេះ ហើយក៏កំពុងស្ថិតក្នុងអារម្មណ៍ប្រកបដោយទំនុកចិត្ត។ លោកបាននិយាយកាលពីថ្ងៃសៅរ៍ ថា៖ «បរិយាកាសនៅក្នុងក្រុមគឺមានភាពល្អប្រសើរ ហើយកីឡាករមានទំនុកចិត្តថាពួកគេនឹងអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឡើងទៅជុំបន្ទាប់។ ជ័យជម្នះរបស់យើងទៅលើបារ៉ែន បានធ្វើឱ្យសម្ពាធនៅលើស្មារបស់យើងមានភាពល្អប្រសើរវិញ»

យ៉ាងណាក៏ដោយ ថៃនឹងត្រូវបាត់បង់ខ្សែការពារម្នាក់ គឺកីឡាករ Pansa Hemviboon ដែលត្រូវបានពិន័យ ខណៈរបាយការណ៍ដែលចេញពីជំរុំនៃក្រុមជម្រើសជាតិថៃបានបង្ហាញថាតំណែងនេះ ទំនងជានឹងត្រូវជំនួសដោយខ្សែការពាររបស់ Bangkok United កីឡាករ Mika Chunuonsee។

សម្រាប់ការប្រកួតរវាង ថៃ ជាមួយម្ចាស់ផ្ទះ អារ៉ាប់រួម នឹងធ្វើឡើងនៅវេលាម៉ោង ១១យប់ តំណាលគ្នាជាមួយក្រុមរួមពូល ប៉ារែន ជាមួយ ឥណ្ឌា៕

 

រូបភាព៖ AFC Asian Cup & FA Thailand

ប្រភព៖ bangkokpost

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់